ភ្នំពេញ៖ ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ កម្មវិធីប្រលងចម្រៀងX Factor តែងតែបង្ហាញនូវបេក្ខជនក្មេងចាស់ជាច្រើន ដែលមានសមត្ថភាពច្រៀងយ៉ាងល្អ និងធ្វើឲ្យកក្រើកកម្មវិធី ព្រោះតែម្នាក់ៗសុទ្ធតែមានសមត្ថភាពខ្លាំង គួរឲ្យសរសើរ។

យ៉ាងណាមិញនៅក្នុងសប្តាហ៍នេះកាន់តែពិសេសជាងមុនទៅទៀត ក្រោយបានលេចមុខនូវកូនស្រីរបស់តារាកំប្លែងដ៏មានប្រជាប្រិយភាព អ្នកនាងអ៊ីត បានឡើងធ្វើការប្រលងបញ្ចេញសមត្ថភាពយ៉ាងល្អ និងប្លែកភ្នែកខ្លាំងតែម្តង។

ដោយនៅក្នុងនោះកូនស្រីរបស់នាងឈ្មោះ ង៉ា ស្រីណាន វ័យ១៥ឆ្នាំ បានធ្វើការបង្ហាញសមត្ថភាពច្រៀងនៅក្នុងបទ «Saxopone បាត់ស្នេហ៍» ដែលធ្វើការច្រៀងបានយ៉ាងល្អ ស្រែកយ៉ាងខ្លាំង និងធ្វើឲ្យគណៈកម្មការទាំង៤រូប បានធ្វើការសរសើរដល់នាងគ្រប់គ្នា ព្រោះនៅក្មេងប៉ុណ្ណឹងសោះ មានសមត្ថភាពច្រៀងបានយ៉ាងល្អបែបនេះ។

លើសពីនេះទៅទៀតបណ្តាអ្នកគាំទ្រជាច្រើន ដែលបានតាមដានកម្មវិធីនេះ ក៏បានសរសើដល់នាង ដែលទទូលបានភាពជោគជ័យនៅក្នុងកម្មវិធី ដើម្បីធ្វើការបន្តការច្រៀងនៅវគ្គបន្តទៀត៕

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖

តារាកំប្លែងស្រីអ៉ីត និងកូនស្រី
តារាកំប្លែងស្រីអ៉ីត និងកូនស្រី
កូនស្រីតារាកំប្លែងស្រីអ៊ីត
កូនស្រីតារាកំប្លែងស្រីអ៊ីត
គណៈកម្មការទាំង៤

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អ៊ីត