ភ្នំពេញ៖ ជឿជាក់ថាមានប្រិយមិត្តជាច្រើន បានជ្រាបរួចមកហើយជាមួយនឹងកម្មវិធីបញ្ចេញសមត្ថភាពចម្រៀង X Factor Cambodia ដែលជាកម្មវិធីលំដាប់ពិភពលោក ដែលទូរទស្សន៍ រស្មីហង្សមាស ទទួលបានសិទ្ធិផលិត ដោយមានការចូលរួមដាក់ពាក្យបេក្ខជនច្រើនមែនទែន។

ក្នុងនោះផងដែរ ពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ គេសង្កេតឃើញមានបេក្ខជន បេក្ខនារីមានសមត្ថភាពជាច្រើនបានលេចមុខលើឆាក X Factor Cambodia ធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងមែនទែន។

ជាក់ស្ដែង កាលពីយប់មិញនេះ ប្អូនប្រុស ចាន់ សុបញ្ញា ដែលមានវ័យ១៤ឆ្នាំ មកពីខេត្តកំព់ងចាម បានបកស្រាយបទចម្រៀងមួយបទ ដែលមានចំណងជើងថា៖«ខូចចិត្តត្បិតព្រាត់អូន» ជាមួយនឹងសំឡេងខុសវ័យរបស់ខ្លួន ធ្វើឲ្យទស្សនិកជន និងគណកម្មការទាំង៤នាក់ ស្ដាប់ចប់ព្រឺសម្បុរ និងលាន់មាត់សរសើរគ្រប់គ្នាតែម្ដង។

គួរឲ្យដឹងផងដែរថា ដោយការបកស្រាយរបស់ប្អូនប្រុស ចាន់ សុបញ្ញា ពីរោះខ្លាំងធ្វើឲ្យគណកម្មការទាំង៤ បានឆ្លើយ «Yes»ដោយមិនគិតយូររហូតដល់ ប្អូនប្រុសរំភើបខ្លាំងស្រក់ទឹកភ្នែកដោយមិនត្រៀមជាមុន៕

កុំឲ្យខាត់ពេលយូរ! តោះទៅទស្សនាវីដេអូទាំងអស់គ្នា៖  

ប្អូនប្រុស ច័ន្ទ សុបញ្ញា
ប្អូនប្រុស ច័ន្ទ សុបញ្ញា
ប្អូនប្រុស ច័ន្ទ សុបញ្ញា ពេលបកស្រាយចម្រៀង
គណកម្មការទាំង៤
គណកម្មការទាំង៤
គណកម្មការទាំង៤

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]