ញ័រខ្លួន វិលមុខ ឈឺក្បាល អស់កម្លាំង ឡេះឡះ បែកញើស បេះដូងលោតញាប់ ស្បែកស្លេកស្លាំង ជាសញ្ញានៃការខ្វះជាតិស្ករក្នុងឈាម។ បើខ្វះជាតិស្ករក្នុងឈាម ត្រូវធ្វើដូចម្តេច?
លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ ថា ខ្វះជាតិស្ករក្នុងឈាមអាចបណ្តាលមកពីប្រើថ្នាំព្យាបាលជំងឺទឹកនោមផ្អែម ញ៉ាំអាហារតិចពេក ហាត់ប្រាណទាំងមិនញ៉ាំអាហារ ផឹកស្រា ឬញ៉ាំអាហារមានជាតិកាបូអ៊ីដ្រាតមិនគ្រប់គ្រាន់។
បើយើងមានសញ្ញាដូចរៀបរាប់ខាងលើត្រូវប្រញាប់ទៅជួបគ្រូពេទ្យ និងបំពេញជាតិស្ករឡើងវិញភ្លាម កាលណាទុកយូរ ខ្លួនយើងកាន់តែចុះខ្សោយ បណ្តាលឲ្យសន្លប់ និងប៉ះពាល់ដល់ខួរក្បាល។ លោកវេជ្ជបណ្ឌិត បន្ថែម។
ជំងឺខ្វះជាតិស្ករក្នុងឈាម កើតឡើងដោយសារកម្រិតគ្លុយកូសក្នុងឈាមធ្លាក់ចុះតិចជាងកម្រិតធម្មតា។ តើអ្វីទៅជាគ្លុយកូស? លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ពន្យល់ថា គ្លុយកូស គឺជាសារធាតុស្ករដែលបានមកពីចំណីអាហារ វាជាប្រភពផ្តល់ថាមពលដ៏សំខាន់សម្រាប់រាងកាយមនុស្សយើង។
ចំពោះអ្នកជំងឺខ្វះជាតិស្ករក្នុងឈាម លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ណែនាំឲ្យញ៉ាំអាហារដែលផ្ទុកកាបូអ៊ីដ្រាត ព្រោះអាហារទាំងនោះសម្បូរគ្លុយកូស ដែលមាននៅក្នុង បាយ នំប៉័ង ដំឡូងបារាំង ទឹកដោះគោ ផ្លែឈើ ទឹកផ្លែឈើ និងបង្អែមគ្រប់ប្រភេទ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]