ភ្នំពេញ៖ ជារឿងមួយដែលភ្ញាក់ផ្អើលមួយ ទាំងយប់នៅថ្ងៃទី ២១ ខែ កក្កដា​​ ដែលព្រះតេជគុណ កក្កដា សោភ័ណ្ឌ យល់ព្រមសឹក ដោយព្រះអង្គ ដឹងកំហុស ជាមួយនឹងរឿងថតវីដេអូអប់រំមួយ ដែលបង្កចលាចលខ្លាំង នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក។

ក្នុងនោះដែរ សាលាគណរាជធានីភ្នំពេញ បានបង្ហោះសារជាព័ត៌មានមួយថា «សាលាគណរាជធានីភ្នំពេញ សូមទូល ប្រគេន និងចម្រេីនពរ ជ្រាបថា ភិក្ខុ កក្កដា សុភ័ណ្ឌ គង់នៅកុដិលេខ២៥ វត្តសារាវ័ន្តតេជោ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលមានបញ្ហាកន្លងមកតាមរយៈរូបភាពក្លែងបន្លំ ( អលជ្ជី ) ក្នុងព័ត៌មានសង្គម គឺត្រូវបានមន្រ្តីសង្ឃ សាលាអនុគណខណ្ឌដូនពេញ និមន្តមកដោះស្រាយ តាមធម៌វិន័យ រួចរាល់ជាស្ថាពរហេីយ ។ ជាលទ្ធផល ភិក្ខុអង្គនេះបាន លាចាកសិក្ខាបទរួចរាល់ហេីយ តាមកិច្ចព្រមព្រៀងរបស់សាមីខ្លួន ចំពោះព្រះភក្រ្ត ព្រះមន្រ្តីសង្ឃ នៅវេលាយប់នេះ ។ អាស្រ័យហេតុនេះសូម សាធារណជនទាំងអស់មេត្តាជ្រាប ។ ថ្ងៃអាទិត្យ ទី២១ ខែកក្កដា ឆ្នាំ២០១៩»។

រីឯ ព្រះតេជគុណ កក្កដា សោភ័ណ្ឌ ក៏បានសរសេរសារស្របគ្នាផងដែរថា  «មានអាត្មាសុំសឹកទទួលកំហុសហើយ តើនៅមានញាតិញោមគាំទ្រអាត្មាទៀតទេ»។

គួររំលឹកផងដែរថា កាលពីម្សិលមិញ រូបថតរបស់ព្រះអង្គ ប៉ុន្មានសន្លឹក ដែលត្រូវបានបែកធ្លាយពីអ្នកលេងបណ្តាញសង្គមម្នាក់ ធ្វើឲ្យសំណាក់មហាជន​មានការ មិនពេញចិត្ត ព្រោះហាក់ដូចជា បង្កចលាចល​ខ្លាំង ក្នុងនាមព្រះអង្គ ជាភិក្ខុមួយរូប ហើយក៏ជាភ្ញាក់ផ្អើលខ្លាំងផងដែរ ដោយសារតែ រូបថត និងសំណេររបស់បុរសម្នាក់នោះ បានសរសេរថា ព្រះអង្គ ត្រូវបានធ្វើឃាត។ រហូតមកទល់ពេលនេះ ព្រះអង្គ ក៏បានសម្រេចចិត្ត​សុំសឹក ទាំងយប់បែបនេះម្តងទៅ៕

ព្រះតេជគុណ កក្កដា សោភ័ណ្ឌ
ព្រះតេជគុណ កក្កដា សោភ័ណ្ឌ ព្រមសឹក
ព្រះតេជគុណ កក្កដា សោភ័ណ្ឌ ព្រមសឹក
សាររបស់ផេក សាលាគណរាជធានីភ្នំពេញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]