ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០១៩ នេះ ក្រុមហ៊ុន Lumiere Hospitality (LH) បានប្រកាសជាសាធារណៈ បើកសម្ពោធជាផ្លូវការនូវគម្រោងទីពីររបស់ខ្លួនដែលមានឈ្មោះថា Lumiere Residence ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យបដិសណ្ឋារកិច្ចរបស់ប្រទេសកម្ពុជាឲ្យកាន់តែរីកចម្រើន និងប្រកបដោយកិត្យានុភាព។

ពិធីសម្ពោធបានប្រារព្ធឡើងយ៉ាងអធិកអធម ក្រោមគណអធីបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្តកណ្តាល អមដោយ លោកស្រី Celine Quek ជាសហស្ថាបនិក និងជានាយកគ្រប់គ្រងរបស់ក្រុមហ៊ុន LH លោក Alan Wong ជាសហស្ថាបនិក និងជានាយកប្រតិបត្តិ និងលោក ហ៊ង ភាព ជានាយកប្រតិបត្តិក្រុមហ៊ុន LH ប្រចាំព្រះរាជាណាចក្រកម្ពុជា។

ការសម្ពោធជាផ្លូវការនូវគម្រោងទីពីរ Lumiere Residence

បន្ថែមទៅលើពីធីកាត់ខ្សែបូ ព្រឹត្តិការណ៍នេះត្រូវបានថ្លែងសុន្ទរកថាស្វាគមន៍ដោយ លោក ហ៊ង ភាព បន្ទាប់មកថ្លែងសុន្ទរកថាដោយលោកស្រី Quek និងការថ្លែងសន្ទរកថាចំណាប់អារម្មណ៍ដោយឯកឧត្តម គីម រិទ្ធី។

ការបើកសម្ពោធនេះបង្ហាញពី ការបញ្ចប់នៃការសាងសង់សំណង់អគារទាំងមូល ដែលបានអនុលោមគ្រប់ផែនការទាំងអស់របស់ម្ចាស់គម្រោង ដែលបានចូលរួមសាងសង់ដោយស្ថាបត្យករដ៏ជំនាញ និងអ្នកបច្ចេកទេសដ៏ពូកែជាច្រើននាក់។

លោកស្រី Celine Quek នាយកគ្រប់គ្រងនៃក្រុមហ៊ុន Lumiere Hospitality មានប្រសាសន៍ថា៖ 

“យើងចង់បង្កើតគម្រោងមួយដែលមានគុណភាពល្អបំផុត ដែលធ្វើឲ្យមនុស្សគ្រប់គ្នាមានមោទនភាព ហើយក្លាយជាគម្រោងដ៏ទាក់ទាញបំផុតរបស់ប្រទេសកម្ពុជា" ។ លោកស្រីបានបន្ថែមទៀតថា "ក្រៅពីការធ្វើឲ្យខ្លួនយើងក្លាយជាអ្នកដើរតួយ៉ាងសំខាន់មួយនៅក្នុងទីផ្សារកម្ពុជា យើងក៏មានមោទនភាពផងដែរ ក្នុងការចូលរួមជាចំណែកមួយ នៃការអភិវឌ្ឍន៍ទីក្រុងភ្នំពេញឲ្យកាន់តែរីកចម្រើន។ បច្ចុប្បន្ន ក្រុមហ៊ុន LH យើងមានសណ្ឋាគារចំនួន ពីរនៅរាជធានីភ្នំពេញ គឺសណ្ឋាគារ Lumiere Hotel និង Lumiere Residence”។
ការសម្ពោធជាផ្លូវការនូវគម្រោងទីពីរ Lumiere Residence

Lumiere Residence ជាអគារស្នាក់នៅបែបទំនើប (Apartment) ដែលរំលេចរូបរាងយ៉ាងទាន់សម័យ បង្កភាពងាយស្រួល តម្លៃសមគួរ ហើយមានផាសុកភាព សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ។ សំណង់ស្ថាបត្យកម្មដែលបានឈ្នះពានរង្វាន់មួយនេះ ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយចំពោះការរចនាដ៏ល្អឯកទាំងផ្នែកខាងក្រៅនិងផ្នែកខាងក្នុង។

Lumiere Residence មានទីតាំងស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញ កៀកនឹងតំបន់មជ្ឍមណ្ឌលពាណិជ្ជកម្ម ផ្សារទំនើប សាលាអន្តរជាតិ ផ្សារ មន្ទីរពេទ្យ ភោជនីយដ្ឋាន ការិយាល័យរដ្ឋាភិបាល ស្ថានទូត ធនាគារ និងមានអគារជាច្រើនទៀត។ បើយើងធ្វើដំណើរទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ចំណាយពេលតិចជាង ៣០ នាទី ហើយបើធ្វើដំណើរទៅតំបន់មាត់ទន្លេដ៏ល្បីល្បាញវិញ ចំណាយពេលត្រឹមតែ១៥នាទីប៉ុណ្ណោះ។

អតិថិជនជាច្រើនបង្ហាញពីទស្សនៈផ្ទាល់ខ្លួនថា Lumiere Residence គឺជាឋានសួគ៌ដ៏មានផាសុកភាពដែលស្ថិតនៅចំកណ្ដាលទីក្រុងដែលមានមនុស្សរស់នៅយ៉ាងច្រើនកុះករ។ Lumiere Residence ផ្ដោតសំខាន់ទៅលើសេវាកម្មលក្ខណៈផ្ទាល់ខ្លួន និងមានភាពម៉ត់ចត់ ដែលនឹងផ្តល់បទពិសោធន៍ស្នាក់នៅ លំដាប់ពិភពលោកជូនដល់អតិថិជន។ 

ការសម្ពោធជាផ្លូវការនូវគម្រោងទីពីរ Lumiere Residence
ការសម្ពោធជាផ្លូវការនូវគម្រោងទីពីរ Lumiere Residence

លោកស្រី Celine Quek ជានាយកគ្រប់គ្រងរបស់ Lumiere Hospitality បន្ថែមទៀតថា៖ 

“រចនាបថទាំងអស់ត្រូវបានបង្កើតឡើងសម្របទៅតាមអតិថិជនដែលធ្វើដំណើរបែបធុរកិច្ច។ ពួកយើងគិតអំពី ភាពងាយស្រួល និងភាពកក់ក្តៅ ពីព្រោះពួកយើងចង់ឲ្យអតិថិជនមានអារម្មណ៍ធូរស្រាលក្នុងអំឡុងពេលធ្វើដំណើរបែបធុរកិច្ចរបស់ខ្លួន ស្របជាមួយនឹងភាពសប្បាយរីករាយនៃបរិយាកាសទីក្រុង ដើម្បីឲ្យពួកគាត់មានអារម្មណ៍ជិតស្និទ្ធដូចកំពុងស្នាក់នៅផ្ទះរបស់ខ្លួនដែរ "។ នេះគឺជាគំរូល្អដ៏ឥតខ្ចោះនៃ “អគារស្នាក់ទំនើបដ៏ប្រណីតនៅក្នុងទីក្រុងភ្នំពេញ”។
ការសម្ពោធជាផ្លូវការនូវគម្រោងទីពីរ Lumiere Residence
ការសម្ពោធជាផ្លូវការនូវគម្រោងទីពីរ Lumiere Residence

សណ្ឋាគារអាផាតមិន ដែលមានកម្ពស់២៥ជាន់នេះ មានបន្ទប់ស្នាក់នៅចំនួន ១៦៦ យូនីត ដោយត្រូវបានរចនាឡើងយ៉ាងប្រណិត និងទាក់ទាញ រួមទាំងបំពាក់ទៅដោយបរិក្ខារទំនើបៗ ដ៏សម្បូរបែបនៅតាមបន្ទប់នីមួយៗ។ ក្នុងនោះដែរ ប្រភេទបន្ទប់ទាំងអស់រួមមាន ស្ទូឌីយ៉ូឃ្វីន (Studio Queen) ចំនួន ៥៦ យូនីត ស្ទូឌីយ៉ូធ្វីន (Studio Twin) ចំនួន ២៨ យូនីត ឌីឡាក់ក្លាស៊ីក(Deluxe Classic) ចំនួន១៤យូនីត ឌីឡាក់អ៊ិចសិឃ្យូធីវ (Deluxe Executive) ចំនួន ២១យូនីត ឌីឡាក់ព្រីមៀម (Deluxe Premium) ចំនួន ២១យូនីត ប៊ែតរ៊ូមអ៊ិចសិឃ្យូធីវ (Bedroom Executive) ដែលមានបន្ទប់គេង១ ចំនួន ២២យូនីត ឌូផ្លិចស្វីត (Duplex Suites) ចំនួន ៣យូនីត និងស្កាយវីឡា (Sky Villa) ចំនួនមួយយូនីត។

បន្ទប់ទាំងនេះមានទំហំចាប់ពី ៣៩ម៉ែត្រការ៉េដល់ ៧៤ម៉ែត្រការ៉េ ចំណែកឯ ប្រភេទបន្ទប់បែបលំនៅឋាន និងវីឡាមានទំហំចន្លោះពី ៧៤ម៉ែត្រការ៉េ ទៅ ៦២២ម៉ែត្រការ៉េ។

ភ្ញៀវដែលអញ្ជើញមកស្នាក់នៅ Lumiere Residence ទាំងអស់អាចប្រើប្រាស់ រាល់បរិក្ខារផ្សេងមាន ប្រព័ន្ធចំណតរថយន្តស្វ័យប្រវត្តិ អាងហែលទឹកលើអាកាស ក្លឹបហាត់ប្រាណលើអាកាសដែលមានឧបករណ៍ទំនើបៗ ភោជនីយដ្ឋាន សាលសន្និសីទ និងបន្ទប់ប្រជុំ រួមទាំងសេវាកម្មយ៉ាងច្រើនទៀតដូចជា សេវាកម្មស្វាគមន៍ភ្ញៀវ ២៤ម៉ោង សេវាបោកស្ងួត សេវាបោកអ៊ុត និងសេវារៀបចំការធ្វើដំណើរ ជាដើម ។

គួររំលឹកផងដែរថា ក្រមហ៊ុន Lumiere Hospitality (LH) បានទទួលជោគជ័យយ៉ាងខ្លាំង រួចមកហើយលើគម្រោងទីមួយរបស់ខ្លួនមានឈ្មោះថា Lumiere Hotel ដែលជាសណ្ឋាគារដ៏ប្រណីតក្នុងចំណោមសណ្ឋាគារឈានមុខជាច្រើននៅកម្ពុជា ដោយមានស្កាយបារ (Sky Bar) មួយដ៏ល្បីឈ្មោះ ស្ថិតនៅជាន់ទី១៤ ហើយមានការគាំទ្រយ៉ាងខ្លាំងពី អតិថិជនទាំងជនជាតិខ្មែរនិងបរទេស៕ 

ការសម្ពោធជាផ្លូវការនូវគម្រោងទីពីរ Lumiere Residence
ការសម្ពោធជាផ្លូវការនូវគម្រោងទីពីរ Lumiere Residence
ការសម្ពោធជាផ្លូវការនូវគម្រោងទីពីរ Lumiere Residence
ការសម្ពោធជាផ្លូវការនូវគម្រោងទីពីរ Lumiere Residence
ការសម្ពោធជាផ្លូវការនូវគម្រោងទីពីរ Lumiere Residence

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]