ភ្នំពេញ៖ តារាហ្វេសប៊ុក និងជាតារាសម្តែង ដែលទស្សនិកជនស្គាល់ តាមរយៈបទ "រាំសម័យ៧៩" កញ្ញា Lin Angel បានសម្រេចបង្ហាញពីគន្លឹះមួយចំនួន ដែលកញ្ញា តស៊ូរហូត ដល់ទទួល បានជោគជ័យខ្លះៗក្នុងជីវិត ដើម្បីចែករំលែក ដល់មនុស្សស្រីផ្សេងៗ ឲ្យទទួលបានជោគជ័យមុនអាយុឈានដល់វ័យ ៣០ឆ្នាំ។

បើតាម ស្រីស្អាតដែលជាតារាសម្តែងពន្លកថ្មី កញ្ញា Lin Angel ម្ចាស់អាជីវកម្មវ័យក្មេង បានចែករំលែកគន្លឹះសំខាន់ៗ ដើម្បីក្លាយជាបុគ្គលជោគជ័យមុនវ័យ៣០ឆ្នាំ និងវិធីសាស្ត្រ ដើម្បីក្លាយជាមនុស្សស្រីរឹងមាំ ដោយកញ្ញាបានរៀបរាប់ថា៖ 

"គោលការណ៍ របស់ បុគ្គល ជោគជ័យ គឺ មិន ត្រូវ ខ្វល់ នឹងពាក្យ សម្ដី ឥតបាន ការរបស់មនុស្សមួយ ចំនួន តូចទេ តែធ្វើ កិច្ចការ តាមគោលដៅនិង ផែនការ ដែលគ្រោងទុកប៉ុណ្ណោះ ហើយមិនយូរទេពួកគេនឹងស្របតាមអ្នកវិញ ពេលអ្នកទៅដល់គោលដៅ បើអ្នក ប្រព្រឹត្តខុស ហើយទទួលកំហុស និង ចេះកែកំហុសនោះ ទើបប្រសើរតែបើអ្នប្រព្រឹត្តខុស មិនទទួល ស្គាល់ពីកំហុស ហើយយល់ថា ខ្លួនត្រូវនោះអ្នកនឹងចាញ់អាត្មា បុគ្គលិកដែលជោគជ័យពិតប្រាកដ តែងតែយល់ថាខ្លួន មិនទាន់ចេះអស់ ។ ខ្ញុំអាចរកលុយបានច្រើន ប៉ុន្ដែខ្ញុំមិនអាចរកមិត្ដល្អ មេល្អបានច្រើននោះទេ ។ ចង់ធ្វើជាថៅកែរបស់គេ ត្រូវដាក់ចិត្ដធ្វើជាអ្នកបំរើគេ យ៉ាងតិច៥ឆ្នាំ។ បរាជ័យ ដ៏ ធំ របស់យើង គឺយល់ច្រឡំថា យើងធ្វើបានគ្រប់រឿង អ្នកដែលនិយាយអាក្រក់ពីយើង នោះហើយទើបជាមនុស្សអាក្រក់ បើគ្មានធាតុជាអ្នកលក់ ទោះដាក់ផលិតផលល្អប៉ុណ្ណា ក៏នៅតែលក់មិនដាច់ ពេលចេះកុំចង់សម្លាប់គ្រូ ព្រោះគ្រូតែងតែមានស្នៀតថ្មីៗរហូត ចង់ឈ្នះសព្វឈ្នះគ្រប់ គឺត្រូវឈ្នះខ្លួនឯងសិន ធ្វើជាមនុស្ស កុំល្អតែមួយពេល ចេញមករកស៊ី ត្រូវហ៊ានខាតនិងហ៊ានចំនេញ ទោះបើជោគជ័យ ឬ បរាជ័យក្នុងការចរចារក៏ដោយ ត្រូវទទួលយក ជាចុងក្រោយនាងខ្ញុំសូមអរគុណអស់ពីបេះដូងសំរាប់ការស្រលាញ់និងគាំទ្ររូបនាងខ្ញុំរហូតមក "។
Lin Angel

បើតាមសារវែងអន្លាយរបស់ កញ្ញារូបស្អាត Lin Angel បានសរបញ្ជាក់ឲ្យឃើញពីពាក្យស្លោក មួយចំនួនអប់រំចិត្តសម្រាប់បងប្អូន ដែលចង់ចំណាយទុនរកស៊ីបើកជំនួញ ត្រូវហ៊ានប្រឈមមុខថាជំនួញនោះ ជោគជ័យឬ មិនជោគជ័យ សំខាន់ឲ្យតែមាន ពាក្យថា អំពើល្អ ក្នុងបេះដូង ចិត្តយើងនឹងស្ងប់គ្រប់ពេល អ្នកដែលភ័យខ្លាចគឺមនុស្សមានអំពើអាក្រក់ពីបេះដូង៕ 

Lin Angel
Lin Angel
Lin Angel
Lin Angel

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]