ចិន៖ កាលពី៥០ឆ្នាំមុន គឺជាលើកដំបូងដែលបេសកកម្មអាប៉ូឡូទី១១បានចុះទៅដល់ផ្ទាល់លើដីឋានព្រះចន្ទ។ កាលនោះបានធ្វើឲ្យក្មេងៗនៅអាមេរិកយ៉ាងច្រើនចង់ក្លាយជាអវកាសយានិកនៅពេលដែលពួកគេធំឡើង។ ប៉ុន្ដែបច្ចុប្បន្ននេះ ក្មេងៗដែលចង់ក្លាយជាអវកាសយានិកគឺជាជនជាតិចិន ច្រើនជាងក្មេងៗជនជាតិអាមេរិកទៅវិញ។

ថ្មីៗកន្លងទៅនេះ ដើម្បីប្រារព្ធខួបលើកទី៥០របស់បេសកកម្មអាប៉ូឡូទី១១ LEGOបានធ្វើការស្ទង់មតិដើម្បីសាកសួរកុមារក្នុងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងចិន ដែលមានអាយុចាប់ពី ៨ឆ្នាំ ដល់ ១២ឆ្នាំ។ ក្នុងការស្ទង់មតិមានចំនួន៥ផ្នែកដែលឲ្យជ្រើសរើសដូចជា អវកាសយានិក តន្រ្តីករ ផ្នែកកីឡា គ្រូបង្រៀន និង អ្នកថតវីដេអូបង្ហោះលើយូធូប (Vlogger/Youtuber)។

រូបតំណាង

ចំពោះលទ្ធផលបានបង្ហាញថា ចំនួន១១%ប៉ុណ្ណោះនៃក្មេងៗជនជាតិអាមេរិក ដែលចង់ក្លាយជាអវកាសយានិក ខណៈក្មេងៗជនជាតិចិនមានរហូតដល់ទៅ ៥៦% ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ ក្មេងៗនៅសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសមានចំនួន២៩% និង៣០% ចង់ក្លាយជា Vlogger/Youtuber ទៅវិញ។

លទ្ធផលនៃការស្ទង់មតិទាំងនេះកើតមានចំពេលប្រទេសចិន កំពុងជំរុញយ៉ាងខ្លាំងក្លាដើម្បីក្លាយជាមហាអំណាចក្នុងលំហអវកាស។ ប៉ុន្មានឆ្នាំខាងមុខនេះ ទីក្រុងប៉េកាំងមានគម្រោងដ៏ធំមួយ គឺបេសកកម្មហោះទៅកាន់ឋានព្រះចន្ទ និងសាងសង់ស្ថានីយ៍អវកាសផ្ទាល់ខ្លួនលើនោះទៀតផង៕

លទ្ធផលស្ទង់មតិនៅខាងក្រោម៖

លទ្ធផលស្ទង់មតិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]