អង់គ្លេស៖ ក្លិបបាល់ទាត់បិសាចក្រហម Manchester United អាចរាប់បានថា គឺជាក្លិបដែលជោគជ័យខ្លាំងមួយ នៅក្នុងក្របខណ្ឌកំពូលរបស់អង់គ្លេស Premier League ។ មិនត្រឹមតែប៉ុណ្ណោះ ក្លិបមួយនេះក៏ធ្លាប់មានកីឡាករល្អៗជាច្រើន ប្រកបអាជីពជាមួយ រួមទាំងកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ផងដែរ។

ថ្ងៃនេះផងដែរ យើងសូមណែនាំកីឡាករ ១០ រូបដែលក្លិប Man UTD លក់បានថ្លៃជាងគេក្នុងប្រវត្តិសាស្រ្តរបស់ក្លិប៖   

១. Cristiano Ronaldo

កីឡាករ Cristiano Ronaldo

និយាយទៅដល់ឈ្មោះ Ronaldo មានប្រិយមិត្តភាគច្រើនណាស់ដែលស្គាល់ឈ្មោះមួយនេះ។ ជាមួយគ្នានេះ Ronaldo បានជាប់ឈ្មោះជាកីឡាករទីមួយដែល Man UTD លក់បានថ្លៃបំផុត ពោលគឺតម្លៃខ្លួន ៨០លានផោន ក្នុងការផ្ទេរទៅកាន់ក្លិបយក្សអេស្ប៉ាញ Real Madrid ក្នុងខែកក្កដា ឆ្នាំ២០០៩។

២. Angel Di Maria

កីឡាករ Angel Di Maria

ខ្សែប្រយុទ្ធជំនាញជើងឆ្វេងត្រូវបាន Man UTD ទិញមកពី Real Madrid។ យ៉ាងណាមិញ ចំណាយរយៈពេលត្រឹមតែមួយរដូវកាលនៅកីឡដ្ឋាន Old Trafford ខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីនត្រូវបាន Man UTD លក់ទៅឲ្យក្លិបអ្នកមាននៅបារាំង Paris Saint-Germain ក្នុងតម្លៃខ្លួន ៤៤.៣លានផោន កាលពីខែសីហា ឆ្នាំ២០១៥។

៣. David Bechkham

កីឡាករ David Bechkham

Bechkham អាចហៅបានថា គឺជាវីរបុរសរបស់ក្លិបបិសាចក្រហម ដោយលោកបានចូលលេងឲ្យ Man UTD ២៦៥ប្រកួត និងរកគ្រាប់បាល់បាន ៦២គ្រាប់ក្នុងនាមជាខ្សែបម្រើ។ Bechkham គឺជាកីឡាករទីបី ដែល Man UTD លក់បានថ្លៃ ពោលគឺតម្លៃ ២៤.៥លានផោន កាលពីឆ្នាំ ២០០៣ ក្នុងការផ្លាស់ទៅលេងនៅទឹកដីអេស្ប៉ាញ ជាមួយ Real Madrid។

៤. Morgan Schniederlin

កីឡាករ Morgan Schniederlin

ខ្សែបម្រើការពារសញ្ជាតិបារាំង Schniederlin ត្រូវបាន Manchester United លក់ទៅឲ្យក្លិបរួមលីគ កាលពី ២ឆ្នាំមុននេះ ក្នុងតម្លៃខ្លួន ២៤លានផោន ក្រោយចូលរួមក្នុងឆ្នាំ២០១៥។

៥. Memphis Depay

កីឡាករ Memphis Depay

Depay ត្រូវបានគេព្យាករណ៍ថាអាចនឹងក្លាយជា Ronaldo ទីពីរនៅ Man UTD ក្រោមការដឹកនាំរបស់លោក Van Gaal។ ប៉ុន្តែអ្វីៗខុសពីការគិត ខ្សែប្រយុទ្ធពាក់លេខ ៧ រូបនេះបង្ហាញទម្រង់លេងមិនសូវជាបានល្អ នឹងត្រូវបាន Man UTD លក់ទៅឲ្យក្លិបនៅបារាំង Lyon អមដោយតម្លៃខ្លួន ១៦លានផោន កាលពីឆ្នាំ ២០១៧។

៦. Danny Welbeck 

កីឡាករ Danny Welbeck

ខ្សែប្រយុទ្ធស្បែកខ្មៅសញ្ជាតិអង់គ្លេស Danny Welbeck ត្រូវបានក Arsenal ទិញយកពី Man UTD កាលពីខែកញ្ញា ឆ្នាំ២០១៤ ជាមួយតម្លៃខ្លួន ១៦លានផោន។

៧. Jaap Stam

កីឡាករ Jaap Stam

អ្នកចាត់ការទូទៅក្លិបនៅលីគកំពូលហូឡង់ Feyenoord លោក Jaap Stam កំពុងតែឈរជាឈ្មោះជាកីឡាករទី៧ ដែល Man UTD លក់បានថ្លៃ ពោលគឺតម្លៃខ្លួនរបស់លោកកាលចាកចេញពី Man UTD ទៅលេងនៅទឹកដីអ៊ីតាលីជាមួយ Lazio កាលពីឆ្នាំ ២០០១ គឺ ១៥.២៥លានផោន។

៨. Juan Sebastián Verón

កីឡាករ Juan Sebastián Verón

ខ្សែបម្រើសញ្ជាតិអាហ្សង់ទីន Juan Sebastián Verón ត្រូវបាន Man UTD លក់ទៅឲ្យក្លិបតោខៀវ Chelsea ក្នុងតម្លៃខ្លួន ១៥លានផោន កាលពីឆ្នាំ ២០០៣។

៩. Daley Blind

កីឡាករ Daley Blind

កីឡាករដែលលេងនៅតំបន់ខាងឆ្វេង Daley Blind ត្រូវបានត្រឡប់ទៅលេងនៅ Ajax វិញជាមួយតម្លៃខ្លួន ១៤លានផោន ក្នុងឆ្នាំ ២០១៨ ក្រោយចំណាយរយៈពេល ៤រដូវកាលជាមួយ Man UTD។

១០. Ruud van Nistelrooy

កីឡាករ Ruud van Nistelrooy

Ruud van Nistelrooy គឺជាខ្សែប្រយុទ្ធមួយរូបដែលមានឈ្មោះបោះសំឡេងនៅ Man UTD។ van Nistelrooy ត្រូវបានក្លិបមានមូលដ្ឋាននៅទីក្រុង Manchester, Manchester United យល់ព្រមលក់ទៅឲ្យក្លិបយក្សអេស្ប៉ាញ Real Madrid ក្នុងតម្លៃខ្លួន ១០.២លានផោន កាលពីឆ្នាំ ២០០៦៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]