ថៃ៖ បន្ទាប់ពីបានលាភាពនៅលីវ តារាសម្តែងស្រី Mew Nittha ក៏បានត្រៀមខ្លួនក្លាយទៅជាកូនក្រមុំដ៏ស្រស់ស្អាតមួយរូប នៅពេលខាងមុខនេះហើយ ព្រោះនាងទើបតែត្រូវបានគូស្នេហ៍លុតជង្គង់សុំរៀបការយ៉ាងរំភើបចិត្ត កាលពីពេលថ្មីៗកន្លងទៅនេះ។

មិត្តប្រុស Mew សុំរៀបការ

អ្វីដែលនឹកស្មានមិនដល់ និងគួរឱ្យចាប់អារម្មណ៍ខ្លាំងនោះ គឺមានអ្នកគាំទ្រជាច្រើននាក់បានសរសើរថា Mew Nittha ស្អាត និងគួរឱ្យស្រលាញ់ខ្លាំងទៀតផង តាមរយៈចរិកសុភាពរាបសាររបស់នាង។

មូលហេតុដែលធ្វើឱ្យគេគិតដូច្នេះ ព្រោះតែ Mew Nittha ត្រូវបានគេទទួលស្គាល់ថា គឺជាតួស្រីម្នាក់ ដែលសម្តែងសមតាមរយៈការសម្តែងជាតួស្លូតៗ ព្រោះតែសម្រស់ដ៏ស្រទន់ពីធម្មជាតិរបស់តារាស្រីរូបនេះ។ ហើយសម្រស់ស្រទន់របស់នាង ត្រូវបានមហាជនជាទូទៅទទួលស្គាល់ថា បានមកពីការទៅធ្វើការវះកាត់កែសម្ផស្ស។ ទន្ទឹមនឹងនេះ Mew Nittha ក៏មិនដែលលាក់បាំងនឹងទស្សនិកជនដែរថា នាងកែសម្ផស្ស។ 

ជាក់ស្តែង គឺនាងតែងតែអះអាងថា នាងបានទៅធ្វើការវះកាត់កែសម្ផស្ស ដោយបានទៅកែត្របកភ្នែក២ជាន់តែបន្តិចប៉ុណ្ណោះ ព្រោះពីមុនភ្នែកនាងគ្មានត្របក តែគ្រាន់តែកែតែបន្តិចនេះសោះ ពិតជាបានធ្វើឱ្យសម្រស់នាងស្រស់ស្អាត ប្លែក និងលេចធ្លោគួរឱ្យចាប់អារម្មណ៍ខ្លាំង។

ជាពិសេសនោះ គឺនាងទទួលបាននូវកេរ្តិ៍ឈ្មោះល្បីល្បាញ ថែមទាំងក្តោបបានតំណែងជាតួឯកស្រីប្រចាំនូវស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃ មកដល់បច្ចុប្បន្ននេះ ព្រោះតែសម្រស់ និងសមត្ថភាពនៃការសម្តែងកន្លងមកនេះ។

ត្រឹមតែសម្ផស្សបន្តិចសោះ អាចផ្លាស់ប្តូរវាសនារបស់តារាសម្តែងស្រី Mew Nittha បានយ៉ាងប្រសើរ ហើយនឹកស្មានមិនដល់មកបច្ចុប្បន្ននេះ៕ 

តោះចង់ដឹងថាសម្រស់ Mew Nittha ផ្លាស់ប្តូរខុសកាលពីមុនដូចម្តេចខ្លះយើងមកតាមដានទស្សនារូបភាពដូចខាងក្រោមនេះទាំងអស់គ្នា៖ 

សម្រស់ Mew ពីមុន
សម្រស់ Mew ពីមុន
សម្រស់ Mew ពីមុន
សម្រស់ Mew បច្ចុប្បន្ន
សម្រស់ Mew បច្ចុប្បន្ន
សម្រស់ Mew បច្ចុប្បន្ន
សម្រស់ Mew បច្ចុប្បន្ន
សម្រស់ Mew បច្ចុប្បន្ន
សម្រស់ Mew បច្ចុប្បន្ន
សម្រស់ Mew បច្ចុប្បន្នសម្រស់ Mew បច្ចុប្បន្ន
សម្រស់ Mew បច្ចុប្បន្ន
សម្រស់ Mew បច្ចុប្បន្ន
សម្រស់ Mew បច្ចុប្បន្ន
សម្រស់ Mew បច្ចុប្បន្ន
សម្រស់ Mew បច្ចុប្បន្ន
សម្រស់ Mew បច្ចុប្បន្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]