ថៃ៖ តារាសម្ដែង Chompoo Araya ជាតារាស្រីជួរមុខ ប្រចាំប្រទេសថៃ ដែលពោរពេញដោយទេពកោសល្យសិល្បៈយ៉ាងសម្បូរបែប ថែមទាំងមានសម្រស់ ដ៏គួរឲ្យទាក់ទាញទៀតផង បើទោះបីជា នាងមានកូនប្រុសដល់ទៅ ២នាក់រួចមកហើយក៏ដោយ។

លើសពីនេះ Chompoo ត្រូវបានហ្វេនៗចាត់ទុកថា ជាតារាមួយរូប ដែលជាកំពូល Fashion និងមានការតុបតែងខ្លួន បានយ៉ាងស្រស់ស្អាត និងលេចធ្លោគ្រប់ពេលតែម្ដង។

បន្ថែមពីនេះផងដែរ រាល់ពេលដែលមានវត្តមាន ទៅចូលរួមក្នុងកម្មវិធីធ្វីមួយ មិនថាក្នុងស្រុក ឬក្រៅស្រុកនោះទេ Chompoo តែងតែមានស្ទាយ៍រៀបចំខ្លួន បានយ៉ាងសមសួន និងមានលក្ខណៈប្លែកៗពីគេជានិច្ច។

បើក្រឡេកមើលម៉ូតសក់របស់នាងវិញ អ្នកម្ដាយរូបនេះ និយមការលេងម៉ូត បែបសាមញ្ញៗ តែកាលីបទាន់សម័យខុសពីគេ មិនដែលមានស្ទីលណា ជាន់ជាមួយតារា ផ្សេងទៀតនោះទេ។ ម៉្យាងទៀត Chompoo ចូលចិត្តម៉ូត បួងសក់ឡើងទៅលើ ដោយបន្ថែមភាពទាក់ទាញ ជាមួួយដង្កៀបម៉ូតប្លែកៗ បង្ហាញពីផ្ទៃមុខ ដ៏សម៉ត់រលោង និងមើលទៅសមនឹងទម្រង់មុខរបស់នាងយ៉ាងខ្លាំង។

យ៉ាងណាមិញ ហេតុតែជាស្រីស្អាតស្រាប់ទៅហើយ ដូច្នេះទោះបីជា Chompoo ធ្វើម៉ូតសក់បែបណាក៏នូវតែ មើលទៅទាក់ទាញ សម្រាប់ទស្សនិកជនបានដដែល។ ជាពិសេស អ្នកដែលនិយមម៉ូតសក់បែបប្លែកៗ និងមើលទៅគួរឲ្យស្រលាញ់ អាចជ្រើសរើសស្ទាយ៍ ដូចតារាស្រីមុខស្រស់នេះបាន៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖ 

Chompoo Araya
ស្ទាយ៍សក់របស់Chompoo
ស្ទាយ៍សក់របស់Chompoo
ស្ទាយ៍សក់របស់Chompoo
ស្ទាយ៍សក់របស់Chompoo
ស្ទាយ៍សក់របស់Chompoo
ស្ទាយ៍សក់របស់Chompoo
ស្ទាយ៍សក់របស់Chompoo
ស្ទាយ៍សក់របស់Chompoo
ស្ទាយ៍សក់របស់Chompoo
ស្ទាយ៍សក់របស់Chompoo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]