ឥណ្ឌា៖ មនុស្សម្នាមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយប្រទះឃើញសត្វខ្លាញីមួយក្បាលកំពុងតែដេកនៅក្នុងផ្ទះប្រជាជនមួយកន្លែង ក្នុងរដ្ឋ Assam ប្រទេសឥណ្ឌា។

យោងតាមប្រភពបានឱ្យដឹងថា ខ្លាញីមួយក្បាលនេះ អាចរត់គេចខ្លួនចេញពីសួនកម្សាន្ត Kaziranga National Park ដែលជាកន្លែងធ្លាប់មានសត្វងាប់អស់ ៩២ក្បាលរួចមកហើយ នៅក្នុងរដូវកាលគ្រោះទឹកជំនន់នេះ។

យ៉ាងណាមិញ មន្រ្តីការពារសត្វព្រៃបានមកដល់ផ្ទះដែលមានខ្លាញីនេះ ហើយក៏បានបញ្ជូនវាទៅចូលក្នុងព្រៃដោយសុវត្ថិភាពវិញផងដែរ។

ស្របពេលគ្នានេះដែរ មន្រ្តីការពារសត្វព្រៃបាននិយាយថា ស្ថានភាពខ្លាញីនេះមើលទៅ ពិតជាហត់នឿយខ្លាំង ដូច្នេះទើបវាដេកស្តូកយកតែម្តង។

ដោយឡែក ម្ចាស់ផ្ទះឈ្មោះ Motilal បាននិយាយថា លោកគ្រាន់តែឃើញខ្លាញីនេះភ្លាម លោកក៏បាននាំក្រុមគ្រួសាររត់គេចខ្លួន និងប្តឹងប៉ូលិសយកតែម្តង។

សំណាងល្អ ពុំមានអ្នកណាម្នាក់មានគ្រោះថ្នាក់ដោយសារតែខ្លាញីមួយក្បាលនេះ។

គួរឱ្យដឹងផងដែរថា នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ នៅក្នុងប្រទេសឥណ្ឌា បានជួបប្រទះនូវគ្រោះទឹកជំនន់ ដោយបណ្តាលឱ្យមនុស្ស សត្វ ស្លាប់ជាច្រើនហូរហែ។ ស្របពេលគ្នានេះ ក៏មានអគារ និងសំណង់ជាច្រើន ត្រូវខូចខាតដោយសារតែគ្រោះទឹកជំនន់នេះផងដែរ៕

ខ្លាញីដែលសំងំដេកនៅក្នុងផ្ទះប្រជាជន
ខ្លាញីដែលសំងំដេកនៅក្នុងផ្ទះប្រជាជន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]