ភ្នំពេញ៖ ដូចប្រិយមិត្តបានជ្រាបរួចមកហើយថា កាលពីប៉ុន្មានថ្ងៃមុននេះ ត្រូវជាថ្ងៃខួបកំណើតរបស់លោក ណុប បាយ៉ារិទ្ធ ដែលជាតារាចម្រៀងប្រុសមិនចេះចាស់ប្រចាំផលិតកម្ម រស្មីហង្សមាស ទទួលបានការ Surprise នំខួបកំណើតពីបណ្ដាតារាៗប្រុស ស្រី និងកូនសិស្សរបស់លោក មិនតិចនាក់នោះទេ។

យ៉ាងណាមិញ ថ្វីបើថ្ងៃកំណើតរបស់លោកបានរំលងផុសទៅហើយក្តី ប៉ុន្តែកាលពីយប់មិញនេះ លោក ណុប បាយ៉ារិទ្ធ ក៏បានធ្វើការបង្ហោះរូបភាពប៉ុន្មានសន្លឹកផងដែរ នៅលើគណនីហ្វេសប៊ុករបស់លោក ដែលត្រូវបានគេដឹងថា ជាកាដូដែលរូបលោកទទួលបានពីតារាស្រី ដែលជាពិធីការិនីដ៏មានប្រជាប្រិយភាព កញ្ញា ថន លក្ខិណា បានជូនវាមកឲ្យលោកផងដែរ។

នៅក្នុងនោះ លោក ណុប បាយ៉ារិទ្ធ ក៏បានសរសេររៀបរាប់ដែរថា៖

«អរគុណ កាដូរពិសេសសម្រាប់ខួបកំណើតពីប្អូនស្រីសំណព្វចិត្ត ថន លក្ខិណា និងអ៊ុំស្រី មកដល់ភ្លាមស្កាត់យកមកឲ្យបងភ្លាមត្បូងគ្រីស្តាល់សំរាប់ design សម្លៀកបំពាក់ ក្រណាត់ស្បែកពណ៌គុជខ្យងក្រណាត់ចំណាំងផ្លាតឥន្ធនូ និង បន្ទះចំណាំងផ្លាតម៉ែត្រ ។ឃើញរបស់ពេលណាមិនដែលភ្លេចបងទិញផ្ញើររហូត មិនមែនជាលើកទី១ទេ ហើយលើកនេះគាត់ថាហួសថ្ងៃក៍ដោយក៍ត្រូវមានកាដូឲ្យដែរព្រោះថ្ងៃខួបអត់បានSurpriseអរគុណច្រើនអូន ជូនពរឲ្យអូនសុខភាពល្អ សម្រស់កាន់តែស្អាត និងមានការងារកាន់តែច្រើន លុយចូលកាន់តែច្រើន ជោគជ័យគ្រប់ការងារ» ។

គួរបញ្ជាក់ថា ទោះបើជាថ្ងៃខួបកំណើតរបស់លោក ណុប បាយ៉ារិទ្ធ កន្លងហួសទៅច្រើនថ្ងៃក៏ពិតមែន ប៉ុន្តែកញ្ញា ថន លក្ខិណា ក៏មិនបានភ្លេចបង្ហាញ ពីក្ដីស្រលាញ់របស់នាងទៅកាន់លោក តាមរយៈការជូនជាកាដូនេះ ក្នុងន័យគោរព និងស្រលាញ់ផងដែរ៕

តោះកុំឲ្យខាតពេលយូរ ទៅទស្សនារូបភាពទាំងអស់គ្នា៖

ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ
ថន លក្ខិណា និង ណុប បាយ៉ារិទ្ធ
អំណាយពី ថន លក្ខិណា
អំណាយពី ថន លក្ខិណា
អំណាយពី ថន លក្ខិណា
អំណាយពី ថន លក្ខិណា
អំណាយពី ថន លក្ខិណា
សំណេររបស់ ណុប បាយ៉ារិទ្ធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ថន លក្ខិណា