ភ្នំពេញ៖ ជឿជាក់ថា ប្រិយមិត្តជាច្រើនបានស្គាល់រួចមកហើយ ពីតារាចម្រៀងពហុជំនាញអ្នកនាង ខាត់ សុឃីម ដែលជាតារាស្រីមួយដួង ពោរពេញដោយទេពកោសល្យសិល្បៈ ទាំងការបកស្រាយចម្រៀងបែបសម័យ និងបុរាណ ក៏ដូចជាការសម្ដែង គឺសុទ្ធសឹងតែទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជនទូទៅ។
ជារឿយៗ គេតែងសង្កេតឃើញមានវត្តមានរបស់នាង ខាត់ សុឃីម លេចមុខជាហូរហែស្ទើរតែគ្រប់កម្មវិធីតូចធំនានា និងនៅលើកញ្ចក់ទូរទស្សន៍សឹងគ្មានចន្លោះ។
ដោយឡែក បើងាកទៅមើលពីជីវិតគ្រួសាររបស់តារាស្រីជើងចាស់រូបនេះវិញ ឃើញថាពិតជាមានសុភមង្គលខ្លាំង មិនចាញ់តារាល្បីៗដទៃនោះឡើយ។ ហើយបើនិយាយពីរូបសម្រស់វិញ អ្នកនាងក៏នៅតែក្មេង និងស្រស់ស្អាត ហាក់មិនប្រួលប្រែទៅតាមអាយុទាល់តែសោះ។
ជាក់ស្ដែង កាលពីថ្មីៗនេះ បើផ្អែកតាមរយៈការបង្ហោះរូបភាព នៅលើគណនីហ្វេសប៊ុករបស់អ្នកនាង ខាត់ សុឃីម ជាមួយនឹងសកម្មភាពទៅហាត់ប្រាណរបស់អ្នកនាង គឺទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រិយមិត្តជាច្រើន។
ក្នុងនោះផងដែរ តារាពហុជំនាញស្រី វ័យខ្ទង់៤០ឆ្នាំ រូបនេះ បានបង្ហាញរាងរៅរបស់ខ្លួន យ៉ាងស្រឡូនស្អាត ដែលធ្វើឲ្យបណ្ដាប្រិយមិត្តមើលហើយមើលទៀតមិនដាក់ភ្នែក ព្រោះបើទោះអ្នកនាង ខាត់ សុឃីម មានកូន និងវ័យកាន់តែច្រើនទៅហើយក្តី ក៏នៅតែអាចថែរក្សារាងបានយ៉ាងស្អាត មិនចាញ់ក្រមុំៗវ័យក្មេងនោះឡើយ៕
តោះកុំឲ្យខាតពេលយូរ ទៅទស្សនារូបភាពទាំងអស់គ្នា៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]