ជាច្រើនសតវត្សរ៍មកនេះ តែបៃតង ត្រូវគេទទួលស្គាល់ជាឱសថបុរាណជាភេសជ្ជៈសុខភាព ល្បីឈ្មោះយូរមកហើយទាំងរសជាតិឆ្ងុយឆ្ងាញ់ ក៏ដូចជាគុណប្រយោជន៍ជាច្រើន។ បច្ចុប្បន្នតែបៃតងក៏កាន់តែពេញនិយមខ្លាំងទៀត ទាំងក្មេងទាំងចាស់សុទ្ធតែទទួលស្គាល់រសជាតិរបស់តែបៃតង ហេតុនេះ “Hello គ្រូពេទ្យ” នឹងប្រាប់គ្នាយើងពីអាថ៌កំបាំងសុខភាពរបស់តែបៃតង យើងភាគច្រើនមិនធ្លាប់បានដឹង។
១- បង្កើនប្រព័ន្ធភាពស៊ាំ
យោងតាមការស្រាវជ្រាវខុសៗគ្នា គ្នាយើងចូលចិត្តផឹកតែបៃតងជាប្រចាំ មិនងាយនឹងឆ្លងជំងឺដែលបង្កដោយបាក់តេរី និងវីរុសឡើយ បើធៀបជាមួយគ្នាយើងមិនចូលចិត្តតែប្រភេទនេះ។ ច្បាស់ណាស់ថា តែបៃតង ជួយឲ្យប្រព័ន្ធភាពស៊ាំយើងកាន់តែរឹងមាំ ហើយមូលហេតុនៅពីក្រោយរឿងនេះ ដោយតែបៃតង មានផ្ទុកសារធាតុមួយហៅថា Catechins មានមុខងារប្រឆាំងនឹងបាក់តេរី ក៏ដូចជាវីរុស។ លើសពីនេះសារធាតុ Catechins ក៏អាចប្រឆាំងនឹងជាតិពុលបញ្ចេញពពួកមេរោគទាំងនោះទៀតផង។ ប៉ុន្តែ នៅមិនទាន់អស់ពីគុណប្រយោជន៍នៅឡើយទេ ដោយសារតែបៃតងអាចការពារពីជំងឺផ្សេងៗ បង្កដោយមេរោគ និងសកម្មភាពពពួកផ្សិតដូចជា ក្លិនអាក្រក់ រាកមួល មិនរំលាយអាហារ រាក រលាកពោះវៀនធំ ពុកធ្មេញ គ្រុនផ្ដាសាយដូចជា ក្អក និងគ្រុន។
២- សារធាតុគីមីធ្វើឲ្យរួមជាលិកា (Astringency)
អត្ថប្រយោជន៍មួយទៀតពីតែបៃតង គឺសារធាតុនេះម្យ៉ាង ដែលជួយឲ្យសាច់ដុំ និងជាលិកាកន្ត្រាក់ ធ្វើឲ្យសាច់ដុំ នឹងស្បែកឡើងតឹង។ ទោះបីជាយើងមិនផឹកតែក៏ដោយ ត្រឹមតែខ្ពុរមាត់ជាមួយតែបៃតង អាចធ្វើឲ្យអញ្ចាញ និងធ្មេញរឹងមាំបាន ការពារធ្មេញបានយូរអង្វែង ដោយគ្មានការបារម្ភពីបាក់ ឬខូចធ្មេញឡើយ។
៣- ប្រឆាំងសារធាតុបង្កមហារីក (Anti-Carcinogenic)
ក្រៅពីធ្វើឲ្យចាស់មុនអាយុ ពពួករ៉ាឌីកាល់សេរីក៏អាចនាំឲ្យមានជំងឺមហារីកផ្សេងៗផងដែរ។ សារធាតុ Catechins មានក្នុងតែបៃតង អាចបន្សាបសារធាតុគ្រោះថ្នាក់នេះ បញ្ឈប់ការកកើតសារធាតុនាំឲ្យមានមហារីក ដូចជាសាធាតុ Nitrosamines។ បច្ចុប្បន្ននេះ ត្រូវបានគ្រូពេទ្យនិងឱសថការីជាច្រើន ណែនាំឲ្យគ្នាយើងមានជំងឺ ប្រើតែបៃតងនេះ។ តែនេះ គឺជារុក្ខជាតិល្អសម្រាប់ការប្រើនៅផ្ទះ ដើម្បីការពារជំងឺមហារីក ជាពិសេស ចំពោះគ្នាយើងប្រឈមហានិភ័យខ្ពស់កើតមហារីកលំពែង មហារីកពោះវៀនធំ និងចុងពោះវៀនធំ (Rectum)។
៤- កាត់បន្ថយកូលេស្តេរ៉ូល
គេដឹងថា តែបៃតង មានប្រសិទ្ធិភាពបន្ថយកម្រិតកូលេស្តេរ៉ូល ដោយសារវាមានសារធាតុមួយហៅថា Alkalinity។
៥- សុខភាពសរសៃឈាម និងបេះដូង
តែបៃតង មានសារធាតុខុសគ្នាផ្សេងៗជាច្រើន អាចការពារកុំឲ្យឈាមខាប់ខ្លាំង ជួយកាត់បន្ថយគ្រោះថ្នាក់កើតមានជំងឺស្ទះសរសៃឈាម (arterial sclerosis) ក៏ដូចជាស្ទះសរសៃឈាមបេះដូង និងដាច់សរសៃឈាមខួរក្បាល (Cardiac and cerebral stroke)។
៦- ប្រឆាំងជំងឺទឹកនោមផ្អែម
បើមិនផឹកតែជាមួយស្ករ ឬទឹកដោះគោខាប់ កាន់តែល្អ ព្រោះតែបៃតង អាចការពារជំងឺទឹកនោមផ្អែមបាន។ សារធាតុ Alkaline ធម្មជាតិ របស់តែបៃតង ជួយកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម។ លើសពីនេះ សារធាតុ Antioxidant និង Astringent ក្នុងតែបៃតង អាចធ្វើឲ្យលំពែងបំពេញមុខងារកាន់តែល្អជាងមុន។ ពេលមុខងាលំពែងកាន់តែប្រសើរ នោះការបញ្ចេញអ័រម៉ូន អាំងស៊ុយលីន ក៏ល្អដែរ ហើយការស្រូបជាតិស្ករនៅក្នុងឈាម ក៏កាន់តែប្រសើរជាងមុន។ និយាយរួម ផឹកតែទៀងទាត់ ឬផឹកជារៀងរាល់ថ្ងៃ នោះយើងនឹងអាចទទួលផលប្រយោជន៍ពីវាបានច្រើន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]