ភ្នំពេញ៖ ជឿជាក់ថា មានមិត្តៗយុវវ័យជាច្រើន បានស្គាល់ពីតារាចម្រៀងប្រុសវ័យ ២៤ឆ្នាំ Original Song ពេញដោយមនោសញ្ចេតនា លោក ម៉ានិត ជាមួយនឹងទឹកដមសំឡេងបកស្រាយចម្រៀង យ៉ាងស្រទន់ពីរោះរណ្ដំ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មិត្តៗយុវវ័យ។ 

ស្ទើរតែគ្រប់បទចម្រៀងរបស់ ម៉ានិត សុទ្ធសឹងតែនិពន្ធឡើង ចេញពីរឿងរ៉ាវរបស់លោកផ្ទាល់ផងដែរ។ នេះបើផ្អែកតាមការលើកឡើងរបស់លោក នាពេលកន្លងមក។

ជាក់ស្ដែង កាលពីយប់មិញនេះ បើតាមការបង្ហោះវីដេអូឃ្លីបមួយ នៅលើឆាណែលយូធូបរបស់ ម៉ានិត ក៏បានធ្វើការរៀបរាប់ពីរឿងស្នេហ៍របស់លោក តាំងពីកាលនៅរៀន និងបានលួចស្រលាញ់នារីម្នាក់។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងជាងនេះទៅទៀតនោះ គឺថាតារាចម្រៀងប្រុសមាឌធំ សំឡេងផ្អែម លោក ម៉ានិត បានបង្ហើបថា មនុស្សដែលលោកលួចស្រលាញ់ និងតែងតែធ្វើបទចម្រៀងពីនាងនោះ គឺអ្នកមេម៉ាយកូនមួយ អ្នកនាង ភិន សុដាលីស ដែលធ្វើឲ្យបណ្ដាអ្នកគាំទ្រមិនតិចនោះទេ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលឮបែបនេះ។

គួរឲ្យដឹងផងដែរថា មិនតិចជាង៥ឆ្នាំនោះទេ ដែលតារាចម្រៀងប្រុសរូបនេះ តែងតាមលួចស្រលាញ់អ្នកនាង ភិន សុដាលីស ក្នុងអំឡុងពេលកំពុងសិក្សាជាមួយគ្នា៕

តោះកុំឲ្យខាតពេលយូរ ទៅទស្សនាវីដេអូទាំងអស់គ្នា៖  

ម៉ានិត
ម៉ានិត
ម៉ានិត
ម៉ានិត
ម៉ានិត
ម៉ានិត
ម៉ានិត និង ដាលីស
ម៉ានិត និង ដាលីស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ុង ម៉ានិត