រាជធានីភ្នំពេញ ៖ ព្រះអង្គ «ប្រាក់ ឬព្រះសពប្រាក់» គឺជាព្រះនាមរបស់អតីតព្រះគ្រូចៅអធិការដំបូងគេបំផុត ចាប់តាំងពីការកកើតនៃវត្តភ្នៀតសិម្ពលី កាលពីជិត៥០០ឆ្នាំមុន ឬនៅក្នុងសម័យកាលលង្វែកដែលព្រះអង្គមានមន្តអាគម និងសិល្ប៍សាស្ត្រ ព្រមទាំងមហិទ្ធិឫទ្ធិដ៏ខ្លាំងពូកែគួរឲ្យស្ងើចសរសើរ ។
វត្តភ្នៀតសិម្ពលីស្ថិតនៅក្នុងសង្កាត់ស្នោរ ខណ្ឌពោធិសែនជ័យ ក្នុងរាជធានីភ្នំពេញ ។ មានរឿងរ៉ាវ បែបប្រវត្តិសាស្ត្រ និងជំនឿជាច្រើនទាក់ទងនឹងវត្តនេះ ។ នេះបើយោងតាមលោកគ្រូអាចារ្យម្នាក់ឈ្មោះ ឃុត ឃីម ដែលលោកបានចេះចាំរឿងប្រវត្តិព្រះអង្គប្រាក់នេះ តាមការតំណាល របស់ព្រះគ្រូចៅអធិការវត្ត និងចាស់ព្រឹទ្ធាចារ្យពីមួយជំនាន់ទៅមួយជំនាន់ផងដែរ ។
លោកអាចារ្យបានអោយដឹងថា ព្រះកិត្តនាមរបស់ព្រះអង្គប្រាក់ ល្បីល្បាញយ៉ាងខ្លាំងហើយក៏មានរឿងនិទាន ពាក់ព័ន្ធទៅនឹងអភិនីហារដែលព្រះអង្គបំបាក់អំនួតគ្រូសិល្ប៍១ក្រុម ដែលមកពីភូមិភាគនារតី ខណៈដែល គ្រូសិល្ប៍ទាំងនោះបានព្យាយាមផ្ចាញ់ផ្ចាល ព្រះអង្គផងដែរ។
លោកអាចារ្យបានអោយដឹងទៀតថា ថ្វីដ្បិតតែពុំមានឯកសារជាប្រវត្តិសាស្ត្រណាមួយ បញ្ជាក់ពីប្រវត្តិរបស់ព្រះអង្គក៏ពិតមែន ប៉ុន្តែភាពអស្ចារ្យ និងព្រះកិត្តនាមរបស់ព្រះអង្គរាប់រយឆ្នាំមកនេះ មិនទាន់សាបសូន្យនៅឡើយ នៅតែល្បីល្បាញពីមួយជំនាន់ទៅមួយជំនាន់រហូតមកដល់សព្វថ្ងៃនេះ ។
ចំណែកពុទ្ធបរិស័ទចំណុះជើងវត្តខាងលើសុទ្ធតែបានដឹងពីភាពអស្ចារ្យរបស់ព្រះអង្គប្រាក់ ដែលចេះមន្តអាគមបង្រួមដី និងថ្ពឹនភ្នែកព្រមទាំងបំបាំងព្រះកាយជាដើម ។ មិនតែប៉ុណ្ណោះព្រះអង្គអាចព្យាបាលជំងឺពុទ្ធបរិស័ទចំណុះជើងវត្តដ៏ពូកែស័ក្ដិសិទ្ធិ ទៀតផង ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]