ភ្នំពេញ៖ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ មិនត្រឹមជាថ្ងៃពិសេសដែលPNNរៀបចំព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំដើម្បីអបអរ ខួបគម្រប់៤ឆ្នាំរបស់ខ្លួនឡើយ តែក៏បានរៀបចំកម្មវិធីដ៏កក្រើកផ្តល់នូវភាពរីករាយឥតដែនកំណត់។  មួយទៀត បើកឱកាសឱ្យអ្នកគាំទ្ររបស់ខ្លួនបានចូលរួមទទួលយកអារម្មណ៍រំភើបស្រស់ស្រាយ ដំណាលគ្នានឹងការរៀនសូត្រនូវបទពិសោធថ្មីៗក្នុងវិស័យសិល្បៈ និងកម្សាន្ត នោះគឺការសម្តែងរួមគ្នារវាងអ្នកសិល្បៈ កម្ពុជា និងអ្នកសិល្បៈមកពីប្រទេសថៃ។ 

វត្តមានដ៏ច្រើនកុះកររបស់អ្នកចូលរួមគ្រប់ស្រទាប់វណ្ណៈ មិនត្រឹមបញ្ជាក់អំពីការគាំទ្រ និងផ្តល់នូវកម្លាំងចិត្តឥតព្រំដែនដល់អ្នកសិល្បៈឡើយ តែគ្រប់គ្នានឹងទទួលបានរង្វាន់ ជាទីគាប់ចិត្តត្រលប់មកវិញដូចគ្នាក្នុងពេលតែមួយ គឺការពេញចិត្តពេញថ្លើម ជក់ចិត្តដិតអារម្មណ៍នឹងសម្ថ ភាពសម្តែងប្រកបដោយទេពកោសល្យរបស់តារាគ្រប់ដួង ដែលបង្ហាញខ្លួនរៀងគ្នាតាមលំដាប់មកអង្រួន ឆាកតន្ត្រីឱ្យកាន់តែអស្ចារ្យខ្លាំងឡើង។ 

ជំនួបតារា PNN ឆ្នាំ២០១៩
ជំនួបតារា PNN ឆ្នាំ២០១៩

អាចនិយាយបានថាជាឱកាសដ៏កម្រមួយ ដែលអ្នកទស្សនាកម្មវិធីជំនួបតារាPNNអាចមើល ឃើញយ៉ាងច្បាស់ពីសម្ថភាពសម្តែងរវាងអ្នកសិល្បៈពីរប្រទេសផ្សេងគ្នាក្នុងពេលតែមួយរួមគ្នាតែម្តង។ តាមរយៈកែវភ្នែកដែលរាប់ពុំអស់សម្លឹងបាញ់ឆ្ពោះទៅមើលការសម្តែងរបស់តារាក្នុងចិត្តខ្លួន លោកអ្នកអាចវិនិច្ឆ័យបានកាន់តែច្បាស់ តើតារារូបណាមានភាពលេចធ្លោជាង? តើពួកគេមានសម្ថភាពសម្តែងពិសេសអ្វីអាចទាក់ចិត្តអ្នកគាំទ្ររបស់ខ្លួនបាន ? ឆាកសម្តែងដែលមានទាំង កញ្ញា ស៊ីន យូប៊ីន លោក ខាត់ វ៉ៃហាំង លោក អេតវិន លោក ឌីឌី និងតារាចម្រៀងលោក ជី ដេវីដ ក្រុមចម្រៀងSmallworld Smallband ព្រមការមានការចូលរួមរបស់តារាសម្តែងថៃលោក Mario Maurer មិនត្រឹមជាវេទិការផ្តល់ជូននូវភាពរីករាយប៉ុណ្ណោះទេ តែក៏ជាកន្លែងមួយដែលរំលេចនូវសម្ថភាព លក្ខណៈពិសេសរបស់តារា និងគាំទ្រលើកទឹកចិត្តដល់ការខិតខំច្នៃគំនិតជម្រុញនូវការបង្កើតថ្មីរបស់សិល្បករគ្រប់រូបថែមទៀត។ 

រំជើបរំជួល អស្ចារ្យ រីករាយខ្លាំង បន្សល់នូវអនុស្សាវរីយផ្អែមល្ហែមជាប់ចិត្តកម្រិតណា កម្មវិធីជំនួប តារាPNN ឆ្នាំ២០១៨នេះ? មានតែអ្នកបានចូលរួមទេ ទើបយល់ច្បាស់។ ក្រុមការងាររៀបចំព្រឹត្តិការណ៍ដ៏ធំ ប្រចាំឆ្នាំមួយនេះជឿជាក់ថា អ្នកគាំទ្រទាំងអស់ដែលចំណាយពេលវេលាដ៏មានតម្លៃរបស់ខ្លួនចូលរួមពិធីដ៏ អធិកអធមនេះនឹងមិនជួបប្រទះនូវការខកចិត្តខុសបំណងឡើយ ព្រោះក្រៅអំពីការសប្បាយ អ្នកចូលរួមក៏ និងទទួលបាននូវចំណេះដឹង និងបន្ថែមបទពិសោធថ្មីសម្រាប់ជីវិតផងដែរ៕ 

Small World Small Band
Small World Small Band
G-Devith
Mario
Mario
ជំនួបតារា PNN ឆ្នាំ២០១៩
ជំនួបតារា PNN ឆ្នាំ២០១៩
ជំនួបតារា PNN ឆ្នាំ២០១៩

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]