ខេត្តក្រចេះ ​៖ ស្ត្រី​ជាម​ខ្យល់​ក្នុង​ជំនួញ​ជួញដូរ​ក្មេង​ស្រី​ឲ្យ​ទៅ​យកប្តី​ខុសច្បាប់​នៅ​ប្រទេសចិន​ម្នាក់ ត្រូវ​បាន​តុលាការ​ខេត្តក្រចេះ ​សម្រេច​ធ្វើការ​ឃុំខ្លួន​នៅ​ព​ន្ធនាគារ​ខេត្ត​នៅ​ថ្ងៃ​ទី​១៨ កក្កដា បន្ទាប់​ពី​ស្ត្រី​ម្នាក់​នេះ ត្រូវ​បាន​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស ​និង​ការពារ​អ​នី​ត​ជន​ខេត្តក្រចេះ ​ស្រាវជ្រាវ​ចាប់ខ្លួន​បាន​នៅ​ខេត្ត​ត្បូងឃ្មុំ​។​

​នគរបាល​បាន​រក​ឃើញ​ថា ស្ត្រី​ម្នាក់​នេះ​ បាន​ជាប់​សង្ស័យ​ក្នុង​អំពើ​ជួញដូរ​មនុស្ស​។ ក្នុង​នោះ​មាន​ក្មេង​ស្រី​រង​គ្រោះ ៣​នាក់​នៅ​ខេត្តក្រចេះ​ដែល​មិន​ទាន់​គ្រប់​អាយុ​និង​២​នាក់​ទៀត គ្រប់​អាយុ​រស់នៅ​ខេត្ត​ត្បូងឃ្មុំ ឲ្យ​ទៅ​យកប្តី​ខុសច្បាប់​នៅ​ប្រទេស​ចិន​កាលពី​២​ឆ្នាំ​មុន​។​

ស្នងការ​រង​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អ​នី​ត​ជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ក្រចេះ លោកស្រី​វរសេនីយ៍ឯក នៅ រតនា បាន​ប្រាប់​ឲ្យ​ដឹង​ថា ស្ត្រី​មេខ្យល់​ដែល​កម្លាំង​នគរ បាល​របស់​លោកស្រី​ស្រាវ​ជ្រាប​ចាប់ខ្លួន​បាន​នេះ​ឈ្មោះ​ជឹ​ម ចាន់​ថា អាយុ ៥៥​ឆ្នាំ មាន​ទីលំនៅ ភូមិ​ពងទឹក ឃុំ​រកា​ព​ប្រាំ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​។​

លោកស្រី​ស្នងការ​រង​បញ្ជាក់​ថា កាលពី​ដើមខែ​កុ​ម្ភះ ឆ្នាំ​២០១៨ ស្ត្រី​រូប​នេះ​និង​ដៃគូរ​ម្នាក់ ទៀត​ដែល​កំពុង​តែ​គេចខ្លួន បាន​ល្បួង​ក្មេង​ស្រី​ចំនួន​៥​នាក់​មាន​ខ្លះ​គ្រប់​អាយុ ខ្លះ​មិន​ទាន់​គ្រប់ អាយុ​ឲ្យ​ទៅ​យកប្តី​ខុសច្បាប់​នៅ​ប្រទេស​ចិន ក្រោម​រូបភាព​ឆបោក​ថា ទៅ​ធ្វើ​ការងារ​ស្របច្បាប់ ជំនាញ​ផ្នែក​សិ​កម្ម​។​

លោកស្រី​ស្នងការ​រង​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ក្មេង​ស្រី​ទាំង​៥​នាក់ ដែល​ចាញ់​ការ​ឆបោក ស្ត្រី​ម្នាក់​នេះ និង​បក្សពួក​ម្នាក់​ទៀត សព​ថ្ងៃ​មាន​ខ្លះ​បាន​បាត់​ដំណឹង និង​ខ្លះ​នៅ​មាន​ដំណឹង ពួក​គេ​កំពុង​តែ​រស់នៅ​ប្រទេស​ចិន​។ ហើយ​អាជ្ញាធរ​កំពុង​តែ​ទំនាក់ទំនង​ដើម្បី​នាំ​នារី​រង​គ្រោះ ទាំងនោះ​មក​ស្រុក​កំណើត​វិញ​។​

​លោកស្រី​អះអាង​ថា បក្សពួក​របស់​ស្ត្រី​រូប​នេះ​ម្នាក់​ទៀត​ដែល​កំពុង​គេចខ្លួន ពាក់​ព័​ន្ឋ​និង ករណី​ជួ​ដូរ​មនុស្ស​នេះ ត្រូវ​បាន​នគរបាល​ជំនាញ​កំពុង​តែ​ស្រាវជ្រាវ ស្វែ​ករក​ចាប់ខ្លួន​ផង​ដែរ​។​​

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]