ជប៉ុន៖ ផ្ទុះការភ្ញាក់ផ្អើល និងល្បីកក្រើកពេញប្រទេសជប៉ុន ក្រោយបុរសរោគចិត្តម្នាក់ បានចាក់សាំងដុតកម្ទេចស្ទូឌីយោគំនូរជីវចល Anime មួយកន្លែង បណ្តាលឱ្យមនុស្សស្លាប់និងរបួសជាច្រើននាក់។

យោងតាមប្រភពបានឱ្យដឹងថា ហេតុការណ៍ដ៏ព្រឺព្រួចនេះបានកើតឡើងនៅក្នុងស្ទូឌីយោ Kyoto Animation ក្នុងទីក្រុងក្យូតូ កាលពីវេលាម៉ោងជាង ១០:៣០នាទីព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅនេះ។

រូបភាពនៅកន្លែងកើតហេតុ

មុនពេលកើតហេតុ ជនសង្ស័យជាបុរសវ័យ ៤១ឆ្នាំ បានចាក់សាំងជុំវិញអគារស្ទូឌីយោ Kyoto Animation មុនពេលដុតភ្លើងឱ្យឆេះ។ គេបានស្រែកថា «ងាប់ទៅហ្អែង!»  រួចក៏ព្យាយាមរត់គេចខ្លួន តែជំពប់ជើងដួល ត្រូវបានអ្នកនៅម្តុំនោះចាប់ខ្លួនបាន។

ប្រភពបានឱ្យដឹងថា មានមនុស្សប្រមាណ ៧០នាក់ជាប់នៅក្នុងអគារដែលកំពុងតែមានភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ។

មិនយូរប៉ុន្មាន ក្រុមអ្នកជួយសង្រ្គោះក៏បានមកដល់កន្លែងកើតហេតុ និងបានជួយមនុស្សចេញពីអគារ និងពន្លត់ភ្លើងបានសម្រេច។

រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ

យោងតាមសម្តីសមត្ថកិច្ចបានឱ្យដឹងថា នៅក្នុងហេតុការណ៍ភ្លើងឆេះអគារដ៏រន្ធត់នេះ បានសម្លាប់មនុស្សអស់ ៣៣នាក់ និងបណ្តាលឱ្យរបួសអស់ ៣៦នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

លោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ្សូអាបេ (Shinzo Abe) បានមានប្រសាសន៍ថា លោកពិតជាមានអារម្មណ៍ក្តុកក្តួល និងស្លុតចិត្តរកពាក្យថ្លែងពុំបានចំពោះហេតុការណ៍ដ៏អាក្រក់នេះ ហើយលោកក៏បានសម្តែងការសោកស្តាយ និងចូលរួមរំលែកទុក្ខចំពោះជនរងគ្រោះទាំងអស់ផងដែរ។

ចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាន និងធ្វើការកាត់ទោសទៅតាមផ្លូវច្បាប់។

គួរឱ្យដឹងផងដែរថា Kyoto Animation ជាស្ទូឌីយោដ៏ល្បី និងមានប្រជាប្រិយភាពមួយនៅក្នុងប្រទេសជប៉ុន ដែលបានបង្កើតគំនូរជីវចលល្បីៗជាច្រើន រួមមានដូចជារឿង Clannad, Full Metal Panic, K-On, និងរឿង The Melancholy of Haruhi Suzumiya ជាដើម៕

ទស្សនាវីដេអូ និងរូបភាពខាងក្រោម៖

រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]