ម៉ាឡេស៊ី៖ អ្នកធ្វើដំណើរនាំគ្នាស្រែកភ័យគ្រប់គ្នា ដោយសារខ្លាពីរក្បាលចេញមកពេញផ្លូវ សំណាងល្អមិនមាននរណាម្នាក់គ្រោះថ្នាក់ទេ។

យោងតាមប្រភពបានឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែកក្កដាកន្លងទៅនេះ វេលាម៉ោង១១:៣០នាទីព្រឹក នៅក្នុងតំបន់ Terengganu ប្រទេសម៉ាឡេស៊ី មានខ្លាពីរក្បាលបានបង្ហាញខ្លួនដើរពេញផ្លូវ ធ្វើឲ្យផ្អើលដល់អ្នកជុំវិញនោះ។ ខ្លាពីរក្បាលត្រូវបានគេសន្និដ្ឋានថា គឺជាខ្លាញីឈ្មោល។ 

ខ្លាកំពុងអុកឡុក

លោក Abdul ជានាយកដ្ឋានសត្វព្រៃបានឲ្យដឹងថា ខ្លាពីរក្បាលនោះប្រហែលជាពួកវាវង្វេងផ្លូវពីក្នុងព្រៃ។ តាមទម្លាប់របស់ខ្លា បើយើងមិនធ្វើឲ្យវាមានអារម្មណ៍ភ័យ វាក៏មិនវាយប្រហារយើងដែរ។ បន្ទាប់ពីបានទទួលដំណឹងភ្លាម គាត់បានបញ្ជូនក្រុមការងារទៅដល់កន្លែងកើតហេតុផ្ទាល់ ដើម្បីចាត់វិធានការដេញខ្លាទាំងពីរទៅកាន់ជម្រកក្នុងព្រៃរបស់ពួកវាវិញ។ គាត់នឹងរឹតបន្តឹងសន្ដិសុខជាងនេះ កុំឲ្យមានគ្រោះថ្នាក់ដល់ប្រជាជននៅក្នុងតំបន់នោះ។ គាត់បានប្រកាសប្រាប់ប្រជាជនក្នុងតំបន់នោះ ហាមមិនឲ្យធ្វើបាបឬសម្លាប់សត្វទេ ប្រសិនបើមានហេតុការណ៍បែបនេះកើតឡើងទៀត។

ខ្លាកំពុងអុកឡុក

គួររម្លឹកដែរថា កាលពីប៉ុន្មានឆ្នាំកន្លងទៅនេះ មានហេតុការណ៍បែបនេះកើតឡើង៣ដងមកហើយ មានអ្នកដំណើរបានបើកឡានបុកសម្លាប់សត្វខ្លាដែលបានចេញមកកណ្ដាលផ្លូវ៕

សូមទស្សនាវីដេអូខាងក្រោម៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]