ភ្នំពេញ៖ អបអរសាទរល្ខោនខោល ដែលបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះជាសមិទ្ធផលដ៏វិសេសវិសាលមួយ និងជាមោទនភាពសម្រាប់ប្រជាពលរដ្ឋ និងប្រទេសកម្ពុជា។ ពេលនេះផ្ទាំងទស្សនីយភាពនៃទម្រង់សិល្បៈបុរាណ “ល្ខោនខោល” ដ៏អស្ចារ្យនឹងសម្តែងនៅក្នុងសាលមហោស្រពផ្សារទេសចរណ៍ The Bazaar ជាន់ទី៤ នៃផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០១៩ នេះ គឺចែកជូនទស្សនិកជនកម្សាន្តដោយឥតគិតថ្លៃនៅម៉ោង ៥:៣០ នាទី ល្ងាច។

ការសម្តែងសិល្បៈ «ល្ខោនខោល»

ផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍ បានបង្កើតឡើងនូវប្រធានបទ #ជ្រុងមួយនៃវប្បធម៌។ កម្មវិធីនេះនឹងលើកយកសិល្បៈវប្បធម៌បុរាណខ្មែរចំណាស់ៗ មកសម្តែងជូនលោកអ្នកទស្សនា ដោយមានគោលបំណងចង់ទាញចំណាប់អារម្មណ៍យុវជនខ្មែរ នាសម័យក្រោយងាកមកស្វែងយល់អំពីវប្បធម៌ប្រពៃណីបុរាណរបស់ខ្លួន ដែលមានប្រវត្តិដ៏យូរលង់មកហើយ និងចូលរួមគាំទ្របន្តឲ្យមានជីវិតរស់រានទៅមុខទៀត។

ការសម្តែងសិល្បៈ «ល្ខោនខោល»

ផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍ បានរៀបចំឡើងនូវការសម្តែងសិល្បៈ “ល្ខោនខោល” នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០១៩ ដែលបើកឲ្យសាធារណៈជនចូលរួមទស្សនាដោយសេរី ដើម្បីចូលរួមចំណែកថែរក្សា និងផ្សព្វផ្សាយវប្បធម៌ខ្មែរទៅកាន់យុវវ័យខ្មែរជំនាន់ក្រោយៗ ងាកមកសិក្សាស្វែងយល់ឲ្យបានច្បាស់ពីល្ខោនខោលនេះ និងការចូលរួមជួយថែរក្សានូវសម្បត្តិវប្បធម៌មួយនេះឲ្យល្អផូរផង់តទៅមុខនៅលើឆាកអន្តរជាតិ។

ការសម្តែងសិល្បៈ «ល្ខោនខោល»

សូមកុំភ្លេចថា ការអភិវឌ្ឍន៍ត្រូវដើរទន្ទឹមនឹងការអភិរក្ស ដោយគេមិនអាចបំភ្លេចចោលជ្រុងមួយណាបានទេ ទាមទារឲ្យកូនខ្មែរទាំងអស់ចូលរួមថែរក្សា និងលើកតម្កើងសិល្បៈវប្បធម៌បុរាណរបស់យើង។ រួមគ្នាថែរក្សា និងលើកតម្កើងសិល្បៈវប្បធម៌ដ៏ចំណាស់មួយនេះ ដោយចែករំលែកព័ត៌មាននេះទៅកាន់គ្រួសារ មិត្តភក្តិរបស់អ្នក និងមនុស្សគ្រប់គ្នាបានដឹង។ ការសម្តែងនេះមិនមានគិតថ្លៃអ្វីទេ សូមកូនខ្មែរគ្រប់រូបអញ្ជើញមកទស្សនាឲ្យបានច្រើនកុះករ។

ការសម្តែងសិល្បៈ «ល្ខោនខោល»
ការសម្តែងសិល្បៈ «ល្ខោនខោល»
ការសម្តែងសិល្បៈ «ល្ខោនខោល»

គួរបញ្ជាក់ថាសម្រាប់អ្នកចង់ទស្សនាការសម្តែងនូវទម្រង់ល្ខោនខោលនេះ អាចអញ្ជើញមកទស្សនាបានដោយឥតគិតថ្លៃ នៅបរិវេណនៃសាលមហោស្រពផ្សារទេសចរណ៍ The Bazaar ជាន់ទី៤ នៃផ្សារទំនើបសូរិយា សេនធ័រ ភ័នធ៍។
សូមកូនខ្មែរគ្រប់រូបអញ្ជើញមកទស្សនាឲ្យបានច្រើនកុះករ!!
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងមកកាន់លេខទូរស័ព្ទ៖ ០៩៨ ៩៩៨ ១០១៕
Facebook: SORYACenterPoint 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]