ថៃ៖ កាលពីថ្ងៃទី១៦ ខែកក្កដា កន្លងទៅនេះតារាស្រីMew Nittha ត្រូវបានមិត្តប្រុសរបស់នាង សុំរៀបការយ៉ាងរ៉ូមែនទិកនៅពេលដែលពួកគេ ធ្វើដំណើរកម្សាន្តនៅប្រទេសអ៊ីតាលី រួមជាមួយនឹងក្រុម​គ្រួសាររបស់នាង។

តារាស្រីMew Nittha បានលើកឡើងថា ពេលនោះមិត្រប្រុសរបស់នាង បានណាត់នាងចេញទៅញ៉ាំ អាហារពេលថ្ងៃត្រង់។ តែពេលដែលMew ទៅដល់នាងបានឃើញទីកន្លែងនោះ គឺពោរពេញទៅដោយប៉េងប៉ោងជាច្រើន។ បន្ទាប់មកមិត្តប្រុស របស់នាងបានចេញមក ហើយសុំក៏បា​ននាងរៀបការ ។ តារាស្រីរូបនេះបាននិយាយថា នាងពិតជាភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយនាងក៏​បាន សួរគាត់ទៀតថា “ពិតមែន?” Mew Nittha បានបន្ថែមថា នាងមិនដែលគិតថា មិត្តប្រុសរបស់នាង សុំនាងរៀបការលឿន បែបនេះនោះទេ។

បន្ទាប់ពីមិត្តប្រុសរបស់នាង សុំនាងរៀបការហើយ តារាស្រីរូបនេះបាន ក៏បានបង្ហើបពីពេលវេលា នៃការរៀបការរបស់នាងផងដែរ។ គម្រោងរៀបការរបស់នាង ប្រហែលជាចុងឆ្នាំ២០១៩ ឬក៏ ដើមឆ្នាំ២០២០ខាងមុខនេះ។ នាងបានបញ្ជាក់បន្ថែមទៀតថា បើទោះបីជានាងរៀបការរួចក៏ដោយ ក៏នាងនៅតែទទួលថតភាពយន្ត ដូចធម្មតា គ្មានអ្វីផ្លាស់ប្តូរនោះទេ៕ 

Mew Nittha
Mew Nittha
Mew Nittha
Mew Nittha​និង មិត្រប្រុស
Mew Nittha
Mew Nitthaនៅពេលដែលមិត្រប្រុសសុំរៀបការ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]