ភ្នំពេញ៖ តារាសម្តែងស្រីជើងចាស់ដ៏មានប្រជាប្រិយភាពអ្នកនាងឈួន សុវណ្ណឆៃ បច្ចុប្បន្នកាន់តែមានរូបសម្រស់កាន់តែស្អាតឡើង ទោះមានកូនប៉ុន្មានអ្នករួចមកហើយក្តី ចំណែកឯការតែងខ្លួន ក៏ដូចជាជីវិតប្រើប្រាស់ប្រចាំថ្ងៃពិតជាស៊ីវិល័យខ្លាំងមិនណយនោះទេ។

យ៉ាងណាមិញមួយរយៈពេលចុងក្រោយនេះ តារាស្រីរូបនេះត្រូវបានអ្នកគាំទ្រជាច្រើននាំគ្នាចាប់អារម្មណ៍ទៅលើរូបសម្រស់ កូនប្រុសពៅតូចរបស់នាង ដែលមើលទៅពិតជាស្រស់សង្ហាមិនធម្មតានោះទេ មិនថាទម្រង់មុខ និងការតែងខ្លួន សង្ហាតាំងតែពីក្មេងយ៉ាងគួរឲ្យស្រលាញ់។

រាល់រូបភាពរបស់កូនប្រុសពៅនាង បានធ្វើឲ្យអ្នកគាំទ្រជាច្រើនសរសើរដល់នាងគ្រប់គ្នា ដែលទោះបីជានាងមានភាពមមាញឹកបែបណា តែការរៀបចំខ្លួនរបស់កូនប្រុសជាទីស្រលាញ់ មើលទៅពិតជាស្អាត សង្ហាយ៉ាងដូច្នោះតែម្តង។

លើសពីនេះទៅទៀត ជីវិតរស់នៅរបស់កូនតូចរបស់នាងក៏ល្អ មិនធម្មតានោះទេ ស្របពេលដែលអ្នកម្តាយសម័យថ្មីរូបនេះ ក៏លេងខ្លួនមិនណយនោះដែរ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

អ្នកនាងឈួន សុវណ្ណឆៃ
អ្នកនាងឈួន សុវណ្ណឆៃ និងកូនប្រុស
អ្នកនាងឈួន សុវណ្ណឆៃ និងកូនប្រុស
អ្នកនាងឈួន សុវណ្ណឆៃ និងកូនប្រុស
អ្នកនាងឈួន សុវណ្ណឆៃ និងកូនប្រុស
កូនប្រុសអ្នកនាងឈួន សុវណ្ណឆៃ
កូនប្រុសអ្នកនាងឈួន សុវណ្ណឆៃ
កូនប្រុសអ្នកនាងឈួន សុវណ្ណឆៃ
កូនប្រុសអ្នកនាងឈួន សុវណ្ណឆៃ
កូនប្រុសអ្នកនាងឈួន សុវណ្ណឆៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈួន សុវណ្ណឆៃ