ចិន ៖ កាលពីថ្ងៃទី១៨ ខែកក្កដា សារព័ត៌មានចិនមួយបានចុះផ្សាយថា តុលាការស៊ីវិលនៅក្នុងទីក្រុង ទើបតែបានប្រកាសអំពីលទ្ធផលនៃការកាត់ក្ដីថ្មីមួយ ករណីបរិហារកេរ្តិ៍រវាងតារាសម្ដែងល្បីឈ្មោះ អតីតសមាជិកក្រុម EXO គឺ Luhan ជាមួយនឹងក្រុមហ៊ុនសារព័ត៌មានចិនមួយ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនសារព័ត៌មានចិនមួយនោះ ធ្លាប់បានរាយការណ៍ព័ត៌មានមិនពិតមួយ កាលពីថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០១៨ ដោយបានសរសេរថា Luhan សំងំរៀបការ និងមានកូនស្ងាត់ៗមិនឲ្យហ្វេនដឹង ធ្វើឲ្យលោកបាត់បង់កេរ្តិ៍ឈ្មោះ និងរងផលប៉ះពាល់យ៉ាងច្រើន។

ការដោះស្រាយរបស់តុលាការ គឺទាមទារឲ្យក្រុមហ៊ុន លុចចោលនូវព័ត៌មានដែលធ្លាប់បានចេញផ្សាយ និងចេញផ្សាយលិខិតសុំទោសទៅកាន់ Luhan។

ទន្ទឹមនឹងនេះដែរ តុលាការបានសម្រេចទៀតថា ពួកគេត្រូវប្រាក់សងជំងឺចិត្តទៅ Luhan ចំនួន ៨០.០០០ យ៉េន (ប្រហែលជា ៧៤៤ ដុល្លារ) សម្រាប់ការខូចខាតខាងសេដ្ឋកិច្ច ដែលបណ្តាលមកពីការបរិហារកេរ្តិ៍នេះ។

គួររំលឹកផងដែរថា ក្រោយពីចាកចេញពីក្រុម EXO តារាប្រុសល្បីឈ្មោះ Luhan បានបន្តការងារជាតារាចម្រៀង និងតារាសម្ដែងនៅក្នុងប្រទេសចិន ដែលជាប្រទេស​កំណើតរបស់ខ្លួន ដោយលោកបានប្រកាសទាក់ទងគ្នា ជាផ្លូវការជាមួយនឹងតារាសម្ដែងស្រីជនជាតិចិនម្នាក់ ដែលមានវ័យក្មេងជាលោក ៦ឆ្នាំគឺនាង Xiaotong៕

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព Luhan
រូបភាព Luhan
រូបភាព Luhan
រូបភាព Luhan
រូបភាព Luhan និង Xiaotong

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]