បរទេស៖ Kylie Jennerត្រូវបាន ហ្វេនជាច្រើន លើករូបនាង ជាអាយដល និងជាតារាគំរូក្នុងចិត្តរបស់ពួកគេ មិនថាស្ទាយ៍លេងខ្លួន ស្ទាយ៍ផាត់មុខ សុទ្ធតែត្រូវមនុស្សស្រីគ្រប់គ្នា ចម្លងតាម និងពេញចិត្តគ្រប់គ្នា។ ជាពិសេស សូម្បីតែរូបរាងរបស់នាង ក៏មានគេច្រណែនមិនតិចទេ ទៅកាន់នាង ដែលជាលក្ខណៈរាងGoal ចង្កេះតូច ត្រគាកធំ។

ប៉ុន្តែក្នុងនោះ បើទោះបីជានាង ជាថៅកែស្រីប្រចាំគ្រឿងសម្អាង របស់ខ្លួនឯង​ ជាមួយនឹងរបស់របរផាត់មុខសម្បូរបែបក៏ដោយ ក៏រូបនាង​មិនសូវផាត់មុខដោយខ្លួនឯងប៉ុន្មានទេ ដោយនាងបានជួលអ្នកផាត់មុខផ្ទាល់ខ្លួន ឲ្យតុបតែងមុខ ជារឿយៗ សូម្បីតែជីវិតប្រចាំថ្ងៃ មិនចេញទៅណា ក៏នាងឲ្យអ្នកផាត់មុខនោះ ផាត់ឲ្យដែរ។

ដោយអ្នកផាត់មុខ​នាង មានឈ្មោះថា Ariel ដែលរូបលោក ជាអ្នកផាត់មុខ លំដាប់ម្នាក់ ដែលចេះផាត់មុខគ្រប់ស្ទាយ៍ គ្រប់ទម្រង់មុខ ចង់បានមុខបែបណាក៏បានដែរ លោក អាចធ្វើបានទាំងអស់។

អ្វីដែលកាន់តែចាប់អារម្មណ៍ជាងនេះទៅទៀត រូបរាងរបស់Ariel ពិតជាកប់ខ្លាំងណាស់ ជាមួយនឹងក្បាលពោះរាបស្មើ ដៃជើងវែងស្រឡូនស្អាត មិនចាញ់មនុស្សស្រីពិតប៉ុន្មានទេ។ ជាពិសេស កាលពីថ្មីៗនេះដែរ លោក បានស្លៀកឈុតប៊ីគីនី​ បង្ហាញរាងល្វត់ល្វន់ ធ្វើឲ្យគ្រប់គ្នា នឹកស្មានថា លោកមានរាងល្អយ៉ាងនេះសោះ៕

តោះទៅមើលទាំងអស់គ្នា៖

Kylie
Kylie និងAriel
Kylie និងAriel
រាងAriel អ្នកផាត់មុខអាជីព
រាងAriel អ្នកផាត់មុខអាជីព
រាងAriel អ្នកផាត់មុខអាជីព
រាងAriel អ្នកផាត់មុខអាជីព
រាងAriel អ្នកផាត់មុខអាជីព
រាងAriel អ្នកផាត់មុខអាជីព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]