ភ្នំពេញ៖ ពីមួយថ្ងៃទៅមួយថ្ងៃឃើញថាពីធីករដ៏មានប្រជាប្រិយភាព លោកប៉ែន ចំរ៉ុង កាន់តែមានសុភមង្គល និងផ្តល់នូវភាពផ្អែមល្ហែមទៅកាន់អនាគតភរិយា កាន់តែខ្លាំងឡើងយ៉ាងគួរឲ្យសរសើរ ស្របពេលដែលថ្ងៃជ័យកាន់តែខិតចូលមកដល់។

ជាក់ស្តែងកាន់តែជិតរៀបការ លោកមិនត្រឹមតែបង្ហាញនូវភាពផ្អែមល្ហែមចំពោះអនាគតភរិយាតែម្នាក់នោះទេ ក៏ប៉ុន្តែនៅក្នុងនោះលោកក៏បានបង្ហាញក្តីស្រលាញ់ ក៏ដូចជាជាពេលវេលាបង្ហាញសុភមង្គល ទៅកាន់គ្រួសារខាងស្រី យ៉ាងពោរពេញដោយស្នាមញញឹម។

សកម្មភាពទាំងនេះបានធ្វើឲ្យអនាគតភរិយារបស់លោក តែងតែរីករាយ និងបង្ហាញស្នាមញញឹមជានិច្ច ពេលបានឃើញបែបនេះ មិនត្រឹមតែប៉ុណ្ណោះបណ្តាអ្នកគាំទ្រជាច្រើនក៏ពេញចិត្តណាស់ដែលចំពោះការស្រលាញ់ ដែលលោកបានផ្តល់ឲ្យនាង យ៉ាងខ្លាំងបែបនេះ។

ទន្ទឹមនឹងនេះដែរ បណ្តាអ្នកគាំទ្រជាច្រើន នៅតែទន្ទឹងរង់ចាំនូវថ្ងៃជ័យចូលរោងការរបស់អ្នកទាំង២ដែលនឹងធ្វើឡើងក្នុងពេលឆាប់ៗនេះ ក៏ប៉ុន្តែមិនទាន់ប្រកាសជាសាធារណៈថាថ្ងៃខែឆ្នាំណា នៅឡើយនោះទេ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

លោកប៉ែន ចំរ៉ុង និងអនាគតភរិយា
លោកប៉ែន ចំរ៉ុង និងអនាគតភរិយា
លោកប៉ែន ចំរ៉ុង និងអនាគតភរិយា
លោកប៉ែន ចំរ៉ុង និងអនាគតភរិយា
លោកប៉ែន ចំរ៉ុង និងអនាគតភរិយា
ម្តាយឪពុកក្មេក ប៉ែន ចំរ៉ុង
ម្តាយឪពុកក្មេក ប៉ែន ចំរ៉ុង
ម្តាយឪពុកក្មេក ប៉ែន ចំរ៉ុង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ប៉ែន ចំរ៉ុង