ព្រះវិហារ៖ ជឿជាក់ប្រិយមិត្តបានជ្រាបរួចមកហើយថា កាលពីថ្មីៗនេះ នៅលើបណ្តាញសង្គមមានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយក្រោយពេលឃើញ គណនីហ្វេសប៊ុកផ្លូវការរបស់កំពូលតារាចម្រៀងប្រុស លោក ខេមរៈ សិរីមន្ត និងភរិយារបស់ខ្លួន បានបង្ហោះរូបភាពជាច្រើន ពីដំណើរកម្សាន្តលក្ខណៈគ្រួសារនៅលើទឹកដី ក្នុងខេត្ត សៀមរាប ធ្វើឲ្យប្រិយមិត្តមានការភ្ញាក់ផ្អើលខ្លាំងមែនទែន ។

ក្នុងនោះផងដែរបើ ផ្អែកទៅលើការបង្ហោះនោះ គេសង្កេតឃើញថា លោក ខេមរៈ សិរីមន្តដែលជាតារាចម្រៀងលំដាប់មួយរូបនោះ បានបង្ហាញពីសកម្មភាពជាច្រើននៅលើប្រាសាទអង្គរវត្ត ជាមួយគ្រួសារនិងសាច់ដុំរបស់ខ្លួន ធ្វើឲ្យបណ្ដាអ្នកគាំទ្រជាច្រើនមានការចាប់អារម្មណ៍ខ្លាំងមែនទែន ។

តែអ្វីដែលមានការចាប់អារម្មណ៍ខ្លាំងជាងនេះទៅទៀតនោះគឺ ក្រៅពីលោក ខេមរៈ សិរីមន្ត និងភរិយាបានសាងភាពផ្អែមល្ហែមនៅលើខេត្តសៀមរាបរួចហើយ ក៏បន្តទៅកាន់ប្រាសាទ ព្រះវិហារ ជាមួយនឹងឯកសណ្ឋានយោធា ក្នុងទឹកមុខពោរពេញទៅដោយស្នាមញញឹមគ្រប់គ្នាតែម្ដង ដែលកម្របានឃើញលោក និងប្រពន្ធ ស្លៀកឈុតបែបនេះពីមុនមកទេ។

ជាមួយគ្នានេះផងដែរ នៅក្នុងការបង្ហោះនោះលោក ខេមរៈ សិរីមន្ត ក៏បានសរសេរ ថា៖«ដំណើរទស្សនកិច្ច បានមកដល់ប្រាសាទព្រះវិហារហើយ សូមអរគុណដល់កងកំលាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់សម្រាប់ទឹកចិត្ត ក្លាហានដែលបានការពារប្រាសាទព្រះវិហារពីប្រទេសជិតខាន ដែលបំណងឈ្លានពានសូមបារមីលោកតាឌីជួយថែរក្សាពួកគាត់ឲ្យ សុខភាពល្អនឹងជោគជយ័គ្រប់ភារកិច្ច»៕

តោះដើម្បីជ្រាបច្បាស់ ទៅទស្សនារូបភាពទាំងអស់គ្នា៖

ដំណើរទស្សនកិច្ចរបស់ ខេមរៈ សិរីមន្ត
ដំណើរទស្សនកិច្ចរបស់ ខេមរៈ សិរីមន្ត
ដំណើរទស្សនកិច្ចរបស់ ខេមរៈ សិរីមន្ត
ដំណើរទស្សនកិច្ចរបស់ ខេមរៈ សិរីមន្ត
ដំណើរទស្សនកិច្ចរបស់ ខេមរៈ សិរីមន្ត
ដំណើរទស្សនកិច្ចរបស់ ខេមរៈ សិរីមន្ត
ដំណើរទស្សនកិច្ចរបស់ ខេមរៈ សិរីមន្ត
ដំណើរទស្សនកិច្ចរបស់ ខេមរៈ សិរីមន្ត
ដំណើរទស្សនកិច្ចរបស់ ខេមរៈ សិរីមន្ត
ដំណើរទស្សនកិច្ចរបស់ ខេមរៈ សិរីមន្ត
ដំណើរទស្សនកិច្ចរបស់ ខេមរៈ សិរីមន្ត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេមរៈ​ សិរីមន្ត