អ៊ីតាលី៖ ក្លិបយក្សនៅក្របខណ្ឌ Serie A ដែលដឹកនាំដោយលោក Conte, Inter Milan បានដាក់គោលដៅ ចង់បានខ្សែប្រយុទ្ធឆ្នើមរបស់ក្លិបអ្នកមាននៅបារាំង Paris Saint-Germian គឺកីឡាករ Eden Cavani សម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះ បន្ទាប់ពីការចង់បានខ្សែប្រយុទ្ធរបស់ជម្រើសជាតិប៊ែលហ្សិក Romero Lukaku មានភាពរាំងស្ទះច្រើន។ 

កីឡាករ Eden Cavani

បើតាមសារព័ត៌មានអនឡាញ Corriere Dello Sport បានចុះផ្សាយថាខ្សែប្រយុទ្ធជួរមុខរបស់ក្លិបបិសាចក្រហម Manchester United កីឡាករ Lukaku គឺជាជម្រើសទីមួយរបស់អ្នកចាត់ការទូទៅលោក Antonio Conte ក្នុងការទិញយកមកកាន់ទឹកដីអ៊ីតាលី ដោយលោកមានបំណងចង់បានរូបគេមកជំនួសខ្សែប្រយុទ្ធ Mauro Icardi នារដូវកាលថ្មី។ យ៉ាងណាមិញ ក្លិបមានមូលដ្ឋាននៅទីក្រុង Milan មួយនេះមិនហ៊ានចំណាយប្រាក់ទាំងដុល ៧០លានផោនសម្រាប់ខ្សែប្រយុទ្ធស្បែកខ្មៅ Lukaku នោះទេ និងបានស្នើសុំក្នុងការបង់ប្រាក់ជាដំណាក់កាល។

ឆ្លើយតបនឹងបញ្ហានេះក្លិបបិសាចក្រហម Manchester United គឺចង់បានលុយដុំតែម្ដង។ ជាលទ្ធផល ភ្នាក់ងារព័ត៌មានដោះដូរកីឡាកររបស់អ៊ីតាលីបាននិយាយថា ការផ្ទេរ Lukaku មកកាន់ Inter Milan ទំនងជាមិនអាចកើតឡើងបានទេសម្រាប់ទីផ្សារលើកនេះ។ 

កីឡាករ Romero Lukaku

ជាមួយគ្នាដែរ  Corriere Dello Sport បានបន្តថា ខ្សែប្រយុទ្ធរបស់ក្លិបអ្នកមាននៅបារាំង PSG កីឡាករ Eden Cavani គឺជាគោលដៅបន្ទាប់របស់លោក Conte ដើម្បីពង្រឹងតំបន់ប្រយុទ្ធសម្រាប់ក្រុម។

“Cavani គឺស្ថិតនៅដំបូងគេក្នុងបញ្ជី បើប្រៀបធៀបជាមួយ Lukaku  គឺ Cavani មានវ័យច្រើនជាង Lukaku ប៉ុន្តែវាមិនមែនជាបញ្ហាអ្វីនោះទេ។ បើសិនជាការផ្ទេរកើតមានឡើង តម្លៃខ្លួនរបស់គេក៏នៅក្រោម Lukaku ដែរ។” សម្ដីរបស់ភ្នាក់ងារព័ត៌មានដោះដូរកីឡាកររបស់អ៊ីតាលី។  

កីឡាករ Eden Cavani

គួរបញ្ជាក់ផងដែរថា ខ្សែប្រយុទ្ធវ័យ ៣២ឆ្នាំ Eden Cavani ទើបតែបញ្ចប់ភារកិច្ចជួយ ក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយ ក្នុងពានរង្វាន់ Copa America 2019 ដោយក្រុមអ៊ុយរ៉ាហ្គាយ បានធ្លាក់ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្រោមថ្វីជើងប៉េរូ៕ 

កីឡាករ Eden Cavani បង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ Copa America 2019

ប្រភព៖ Fox Sports Asia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]