ចិន៖ ក្មេងប្រុសជំទង់ម្នាក់ប៊ិះស្លាប់ ក្រោយគ្រូពេទ្យរកឃើញកម្រិតជាតិស្ករក្នុងឈាមរបស់គេលើសពីមនុស្សទូទៅដល់ទៅ ២០ដង។

យោងតាមប្រភពបានឱ្យដឹងថា មូលហេតុដែលបណ្តាលឱ្យរូបគេលើសជាតិស្ករច្រើនបែបនេះ មកពីគេតែងតែហូបតែគុជ ភេសជ្ជៈនិងអាហារសំបូរជាតិស្ករ ផ្អែមៗជារៀងរាល់ថ្ងៃ។

ក្មេងជំទង់រូបនេះមានឈ្មោះ Xiao Ying អាយុ១៦ឆ្នាំ រស់នៅក្នុងទីក្រុងហាងចូវ ខេត្តចេជាំង។

ថ្មីៗនេះរូបគេចាប់ផ្តើមមានអារម្មណ៍ស្រេកទឹក ពុំស្រួលខ្លួន និងក្អួតចង្អោរ ហើយក៏បាត់បង់ស្មារតីយកតែម្តង។

ក្រោយមក រូបគេក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់។ ឆ្លងកាត់ការពិនិត្យរួច គ្រូពេទ្យបានបញ្ជាក់ថា Xiao Ying មានជាតិស្ករនៅក្នុងឈាមច្រើនជាងមនុស្សទូទៅដល់ទៅ ២០ដង ហើយសំណាងល្អដែលបញ្ជូនរូបគេមកកាន់មន្ទីរពេទ្យទាន់ពេលវេលា។ បើទុកយូរទៅ ស្ថានភាពកាន់តែអាក្រក់ទៅៗ អាចនឹងស្លាប់បានគ្រប់ពេល។

Xiao Ying កំពុងសម្រាកនៅក្នុងមន្ទីរពេទ្យ

បន្ថែមពីនេះទៀត គ្រូពេទ្យបានរកឃើញថា Xiao Ying មានជំងឺទឹកនោមផ្អែមប្រភេទទី២ បើទោះបីជារូបគេនៅវ័យក្មេងក៏ដោយ។

យោងតាមសម្តីម្តាយ Xiao Ying បានឱ្យដឹងថា កូនប្រុសរបស់គាត់ចូលចិត្តហូបតែគុជ ភេសជ្ជៈសូដា សាច់អាំង និងអាហារបំពងជារៀងរាល់ថ្ងៃ ទើបរូបគេឡើងទម្ងន់ដល់ទៅ ១០០គីឡូបែបនេះ។

យ៉ាងណាមិញ គ្រូពេទ្យបានផ្តល់ដំបូន្មានទៅដល់ Xiao Ying និងមនុស្សទូទៅ ឱ្យមានការប្រុងប្រយ័ត្នចំពោះចំណីអាហារដែលខ្លួនហូប និងហាត់ប្រាណឱ្យបានជាប់ជាប្រចាំផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]