ម៉ាឡេស៊ី៖ ស្ត្រីម្នាក់បានទុកឡានចោលកណ្ដាលផ្លូវ  រួចក៏រត់មកដណ្ដើមចំណតឡានពីបុរសម្នាក់ទៀត។

បុរសម្នាក់មានឈ្មោះថា Fidonendo បានបង្ហោះវីដេអូទៅលើបណ្ដាញសង្គមហ្វេសប៊ុកដោយសរសេររៀបរាប់ថា «ខ្ញុំធ្លាប់តែឃើញកើតឡើងចំពោះអ្នកដ៏ទៃ ប៉ុន្តែថ្ងៃនេះកូនរបស់ខ្ញុំមានឱកាសបានរៀនពីវិធីទប់ទល់ជាមួយមនុស្សបែបនេះ។ យើងគួរតែបង្រៀនកូនៗឲ្យគេយល់ដឹងពីរបៀបយកឈ្នះអ្វីដែលជារបស់ខ្លួន។ ស្រ្តីម្នាក់នោះបានជិះឡានហួសចំណតឡានហើយ ប៉ុន្ដែនាងបានចេញពីឡាន រត់មកឈរដណ្ដើមកន្លែងចតទៅវិញ។ គ្មានបញ្ហានោះទេ ចាំឲ្យសន្តិសុខមកដល់សិនចុះ។»

ប្រភពបានឲ្យដឹងថា ស្រ្តីម្នាក់នោះបានទុកឡានចោល ហើយរត់មកឈរដណ្ដើមចំណតឡានជាមួយម្ដាយនិងកូនៗទាំងពីររបស់នាងទៀតផង។

នាងរួមជាមួយកូនៗនិងម្ដាយ

លោក Fidonendo បានបន្ដថា «ទីបំផុត នៅពេលដែលសន្ដិសុខមកដល់ ហើយគំរាមទូរស័ព្ទទៅកាន់ប៉ូលិស នាងក៏បានដើរចេញធ្វើព្រងើយ ព្រោះនាងដឹងថាអ្វីដែលនាងធ្វើគឺខុស។»

ប្រភពបានឲ្យដឹងទៀតថា នៅប្រទេសម៉ាឡេស៊ី អ្នកដែលឈរដណ្ដើមចំណតឡាននឹងត្រូវពិន័យជាទឹកប្រាក់ ២០០០រីងហ្គីត (ប្រមាណ ៤៨៥ដុល្លារ) ឬអាចនឹងត្រូវជាប់ពន្ធនាគារចំនួន៦ខែទៀតផង៕

សូមទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]