រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា បុរសជាឪពុកមានការរន្ធត់ចិត្តជាខ្លាំង និងយំរៀបរាប់ពីអំពើល្អរបស់កូន និងបួងសួងដល់អារុក្ខអារក្សអ្នកតាម្ចាស់ទឹកដីអោយជួយរកសពអោយឃើញ ខណៈពេលដែលកូនប្រុសសំណប់ ដែលជាកម្មករទូកដរបានលង់ទឹកលិចបាត់នៅក្នុងទន្លេ ដែលហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលម៉ោង១១ព្រឹក ថ្ងៃទី១៨ ខែកក្កដានេះ នៅចំណុចកំពង់ចម្លងព្រែកលៀប កោះដាច់ កោះឧញ៉ាតី ស្ថិតនៅក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ។
សេចក្តីរាយការណ៍បន្តថា ជនរងគ្រោះដែលបានលង់ទឹកស្លាប់នោះឈ្មោះ ហឿន វង្ស អាយុ២១ឆ្នាំ ស្នាក់នៅកំពង់ដ កន្លែងកើតហេតុ មានស្រុកកំណើតនៅក្តីកណ្តាល ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល ។ លោក មៀច សេរី នាយប៉ុស្តិ៍នគរបាលព្រែកលៀបបានឲ្យដឹងថា មុនកើតហេតុយុវជនរងគ្រោះ និងមិត្តភក្តិដែលជាកម្មករកំពង់ដទាំងអស់៣នាក់ទៀតបានចុះងូតទឹកលេងនៅក្បែរទូកដ ។ នៅពេលកំពុងហែលទឹកលេងមិនដឹងមូលហេតុអ្វីនោះទេស្រាប់តែលង់ទឹកស្រែកហៅអោយគេជួយ ហើយកម្មករដូចគ្នាបោះពោងតែកម្មកររូបនោះបានលិចបាត់ ។
តាមកម្មករឈ្មោះ រ៉ា វណ្ណា អាយុ១៧ឆ្នាំ បានអោយដឹងថា ខណៈពេលកំពុងលេងទឹកខ្លួនក៏បានហែលទៅក្រោយកាណូតតោងឡើង ហើយជនរងគ្រោះបានហែលមកកណ្តាលទូកកាណូតជិតដល់បានលង់ទឹកស្រែកអោយជួយ តែមិនទាន់បានទៅជួយផងក៏លិចបាត់ ។ តាមព័ត៌មានអោយដឹងទៀតថា បន្ទាប់ពីលង់ទឹកលិចបាត់បុរសជាឪពុកបានមកដល់ ហើយ យំរៀបរាប់គួរអោយសង្វេគ ។
តាមបុរសជាឪពុកបានអោយដឹងថា កាត់មានកូនប្រុសស្រី៧នាក់ ហើយកូនប្រុសដែលស្លាប់ជាកូនទី៦ ដែលជាមនុស្សដឹងខុសត្រូវមកពីបួសរៀនក៏បានមកធ្វើការរកស៊ីចិញ្ចឹមគ្រួសារ ទិញម៉ូតូអោយគាត់ជិះ និងទិញទូរស័ព្ទអោយប្រើ ។ បុរសជាឪពុកបានយំរៀបរាប់ព្រមទាំងបួងសួងព្រះអង្គដែលមានព្រះបារមី និងអ្នកតាម្ចាស់ទឹកម្ចាស់ដីអោយជួយរកសពកូនអោយឃើញ ។ បន្ទាប់ពីបួងសួងក្រុមគ្រួសារក៏ដូចជា ម្ចាស់ទូកក៏បាននាំគ្នាជួលជនជាតិអ៊ីស្លាមជួយរាវ និងបានរកឃើញនៅវេលាម៉ោងប្រមាណ១និង៣០នាទីរសៀល ទៅតាមការបួសសួងពិតមែន ។ សពត្រូវបានក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតផងដែរ ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]