បរិស្ថានគឺជាវត្ថុមួយដែលមាន សារៈសំខាន់ណាស់ចំពោះយើងរាល់គ្នា មិនថាមនុស្ស ឬ សត្វនោះទេ គឺត្រូវការរស់នៅក្នុងមជ្ឍដ្ឋាន ដែលស្រស់បំព្រង។

មានមនុស្សមួយចំនួនគិតថា ការចោលសំរាមនៅតំបន់សមុទ្រ វាមិនបានប៉ះពាល់អ្វីដល់បរិស្ថាន ឬ នរណាម្នាក់នោះ សង្ឃឹមថាអ្នកនឹងប្ដូរគំនិត ក្រោយពេលដែលបានឃើញរូបខាងក្រោម។ នៅលើកោះមួយនៃមហារសមុទ្រប៉ាស៊ីហ្វីក ដែលនៅចម្ងាយប្រហែល ៣,២១៨គីឡូម៉ែត្រពីទ្វី លោកអ្នកនឹងទប់ចិត្ត នូវការអាណិតមិនបាន នៅពេលដែលឃើញហ្វូងបក្សីសមុទ្រដេកងាប់ នៅលើឆ្នេរជាច្រើន។ វាគ្មានមនុស្សរស់នៅទៅនោះទេ ក៏ប៉ុន្ដែមនុស្សតែងតែយកកាកសំនល់ សំរាមដែលមិនត្រូវការ និងប្រើប្រាស់រួចទៅចាក់ចោលនៅលើកោះនោះ។ តើប្រិយមិត្តដឹងទេថា សំរាមដែលបានគរចោលនៅទីនោះ បានធ្វើឲ្យសត្វបក្សីសមុទ្រទៅចិកស៊ី ហើយវាបានបង្កឲ្យបក្សីទាំងនោះស្លាប់ ដោយសារលេបសំរាមទាំងនោះ ដែលមានដូចជាគ្រឿងខ្ចៅ សម្របដង ដែកកេះ និងរបស់ជាច្រើនទៀតដែលក្រពះមិនអាចរំលាយបាន។

រូបភាពខាងក្រោមនេះ គឺយកចេញមកពីវីដេអូមួយ ដែលធ្វើឡើងដោយលោក Chris Jordan ដែលគាត់តែងតែរំលឹកដល់មនុស្ស ទូទៅនូវទង្វើរបស់ពួកគេ គឺអាចធ្វើបានសត្វដោយប្រយោលបាន។ តើប្រិយមិត្តមានអារម្មណ័បែបណាពេលដែលបានឃើញ រូបភាពទាំងនេះ?



























កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]