ចិន៖ ប្រិយមិត្តដែលនិយមចូលចិត្តតាមដានជីវិតតារាសិល្បៈចិន ប្រាកដជាបានស្គាល់នូវតារាសម្តែងស្រីល្បីឈ្មោះចាស់វស្សា នាង Yang Mi ដែលត្រូវបានគេដឹងថា ចាប់តាំងពីនាង បានសម្រេចចិត្តលះលែងផ្តាច់ចំណងប្តីប្រពន្ធជាមួយនឹង តារាចម្រៀងនិងជាតារាសម្តែងប្រុសល្បីឈ្មោះ លោក Hawick Lau កាលពីចុងឆ្នាំ២០១៨មក គេសង្កេតឃើញថា តារាស្រីកូនមួយរូបនេះ កាន់តែមានសម្រស់ស្រស់ស្អាតជាងមុនទ្វេដងតែម្តង។

គួរឲ្យដឹងថា បច្ចុប្បន្ននេះ តារាសម្តែងស្រី Yang Mi នាងមានវ័យ៣២ឆ្នាំហើយ និងមានកូនស្រីម្នាក់ជាចំណងដៃចុងក្រោយក្រោយលែងលះរបស់នាងផងដែរ ដោយឡែកបើទោះបីជានាងជាប់ឈ្មោះ ជាអ្នកមេម៉ាយកូនមួយយ៉ាងណាក្តី ប៉ុន្តែគេសង្កេតឃើញថា តារាស្រីរូបនេះកាន់តែពូកែលេងខ្លួនជាងមុន ជាពិសេសគឺការស្លៀកសម្លៀកបំពាក់តែម្តង។

ជាការពិតណាស់ រាល់ពេលដែលនាងបង្ហាញខ្លួនៅតាមផ្លូវសាធារណៈ ឬក៏នៅព្រលានយន្តម្តង តារាស្រី Yang Mi តែងតែជ្រើសរើសយកការតុបតែងខ្លួន បែបស្ទាវៗយុវវ័យដែលធ្វើឲ្យនាងមើលទៅកាន់តែក្មេងជាងវ័យ និងស្រស់ស្អាតមួយបែបផងដែរ។

ជាក់ស្តែង រូបថតមិនប៉ុន្មានសន្លឹកនេះរបស់ Yang Mi សុទ្ធសឹងតែជាម៉ូតសម្លៀកបំពាក់ ដែលកំពុងពេញនិយម​ និងទទួលបានការចាប់អារម្មណ៍យ៉ាងច្រើនពីសំណាក់មហាជនផងដែរ៕   

តារាសម្តែងស្រី Yang Mi
តារាសម្តែងស្រី Yang Mi
តារាសម្តែងស្រី Yang Mi
តារាសម្តែងស្រី Yang Mi
តារាសម្តែងស្រី Yang Mi
តារាសម្តែងស្រី Yang Mi
តារាសម្តែងស្រី Yang Mi
តារាសម្តែងស្រី Yang Mi
តារាសម្តែងស្រី Yang Mi
តារាសម្តែងស្រី Yang Mi
តារាសម្តែងស្រី Yang Mi
តារាសម្តែងស្រី Yang Mi
តារាសម្តែងស្រី Yang Mi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]