ភ្នំពេញ៖ បន្ទាប់ពីបានប្រកាសចេញលក់ស្មាតហ្វូន OPPO Reno 10X (60X Digital Zoom) កាលពីខែមុននៅលើទីផ្សារសកល ក៏ដូចជាទីផ្សារកម្ពុជាយើងផងដែរនោះ យើងឃើញថា វាគឺជាភាពជោគជ័យមួយផ្នែកធំរបស់ OPPO។ ហើយនៅពេលនេះស្រាប់តែ OPPO បានបញ្ចេញនូវគម្រូម៉ឌែលថ្មីមួយជម្រើសទៀតលើ Edition ថ្មី ដែលចូលរួមសហកាជាមួយនឹង Brand ក្លឹបបាល់ទាល់ដ៏ល្បីល្បាញប្រចាំតំបន់អឺរ៉ុប (ប្រទេសអេស្ប៉ាញ)។ 

OPPO Reno 10X Zoom FC Barcelona Edition

លើកនេះ OPPO បានជ្រើសរើសម៉ូឌែលថ្មី ចេញពីស៊េរី Reno គឺ OPPO Reno 10X Zoom មកភ្ជាប់ជាមួយនឹង Logo FC Barcelona ពណ៌មាស និងរំលេចដោយពណ៌ចំរុះចំនួនពីរ (ពណ៌ប្រចាំត្រកូល Blaugrana របស់ក្លឹប Barcelona) គឺក្រហម និងខៀវកប់ ដោយម៉ូឌែលនេះមានឈ្មោះជាផ្លូវការថា OPPO Reno 10X Zoom FC Barcelona Edition។

OPPO Reno 10X Zoom FC Barcelona Edition

លើសពីនេះ វាក៏បានបន្ថែមមកជាមួយនឹង Theme រូប FCB ព្រមទាំងសំលេងរោទិ៍ និងស្រោមការពារទូរស័ព្ទ ដែលមានរូបតំណាងរបស់ក្លឹបបាល់ទាត់ដ៏ល្បី Barcelona កប់ស៊េរីតែម្តង។ មើលទៅ OPPO Reno 10X Zoom FC Barcelona Edition មានលក្ខណៈសម្បតិ្តដូចគ្នាទៅនឹងស៊េរី OPPO Reno 10X ZOOM ធម្មតាដែរ គ្រាន់តែវាមានរូបរាងទាក់ទាញ ជាមួយការផលិតមានកំណត់ វាមានអេក្រង់លាតពេញ ទំហំ 6.6 អ៊ីញ ជាប្រភេទកញ្ចក់ AMOLED អាចបង្ហាញរូបភាពក្នុងកម្រិត Full HD+ និងមានកម្រិត Aspect Ratio 19.5:9។ ផ្ទៃខាងមុខរបស់វាអាចលាតបាន ដល់ទៅ 93.1 ភាគរយ និងការពារដោយកញ្ចក់ Gorilla Glass 6 ជំនាន់ក្រោយផងដែរ។ សម្រាប់កាមេរ៉ា 3 គ្រាប់ នៅផ្នែកខាងក្រោយ របស់ស្មាតហ្វូនស៊េរីថ្មីនេះ រួមមានកាមេរ៉ាទំហំ 48 MP ជាកាមេរ៉ាមេ ប្រើប្រាស់សេនស័រ Sony IMX586 មានកម្រិត Aperture f/1.7 កាមេរ៉ាទំហំ 8MP ជាកាមេរ៉ាពង្រីកមុំថត ឬ (Wide Angle Camera) + កាមេរ៉ាទំហំ 13MP ជាកាមេរ៉ា Zoom ប្រវែងវែង ឬ (Telephoto Camera) ជាមួយមុខងារ OIS (Optical Image Stabilization) ដើម្បីកាត់បន្ថយរំញ័រផងដែរ។ រីឯកាមេរ៉ាមុខវិញនៅតែរក្សាទម្រង់ដដែលទំហំ 16MP អមដោយ Flash LED មួយគ្រាប់ ដោយផុសចេញមកក្រៅបែបបញ្ឆិតដូចទ្វារថយន្តស្ពតតម្លៃថ្លៃ។

OPPO Reno 10X Zoom FC Barcelona Edition
OPPO Reno 10X Zoom FC Barcelona Edition

សូមបញ្ជាក់ថាកាលពីប៉ុន្មានខែមុន OPPO បានបញ្ចេញម៉ូឌែល F11 Pro Avengers Limited Edition ធ្វើឲ្យរង្គោះរង្គើរ Fan Marvel ដណ្តើមគ្នាទិញឡើងអស់ពីស្តុកតែម្តង។ ចាំមើលលើកនេះវិញថា តើ Reno 10X Zoom FC Barcelona Edition នឹងបង្កើតការភ្ញាក់ផ្អើលអ្វីខ្លះដល់ Fan Barcelona គ្រប់ទិសទីនោះ? ហើយសាកទាយថាវានឹងមកស្រុកខ្មែរ ឬអត់? ហើយវាមានតម្លៃដូច Reno 10X ធម្មតាឬទេ? ព្រោះសូម្បីតែ Admin មើលហើយសឹងតែទ្រាំមិនបានផង ដោយសារតែ Admin ក៏ជាអ្នកមើលបាល់ទាត់ដាច់យប់ដែរ៕

OPPO Reno 10X Zoom FC Barcelona Edition

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]