កាលពីពេលថ្មីៗនេះ អតីតកីឡាករប្រដាល់ ជើងឯកពិភពលោក ទម្ងន់ធ្ងន់ Evander Holyfield និង Mike Tyson បានជួបគ្នាម្តងទៀតដោយចៃដន្យ ក្នុងកម្មវិធីមួយ ដែលផ្សព្វផ្សាយផលិតផល ទឹកជ្រលក់សាច់អាំង នៅរដ្ឋ Chicago សហរដ្ឋអាមេរិក។

ការជួបគ្នាលើកនេះ ពួកគេប្រៀបបីដូចជាមិត្តភក្តិ ដ៏ជិតស្និតមួយគូ ដែលបានបែកគ្នា យូរណាស់មកហើយ ដោយពួកគេបានសើចញញឹមដាក់គ្នា និងអោបគ្នា ថែមទៀតផង បញ្ជាក់ពីការនឹករលឹក ចំពោះគ្នា ទៅវិញទៅមក។ គួររំលឹកដែរថា ក្រោយពីការជួបគ្នាលើកចុងក្រោយរបស់ពួកគេ គឺនៅលើសង្វៀនប្រកួត នៅ Las Vegas កាលពីឆ្នាំ ១៩៩៧ ដែលបានក្លាយជា ប្រវត្តិសាស្រ្តមួយ ក្នុងកីឡាប្រដាល់ បន្ទាប់ពីកីឡាករ Tyson បានខាំដាច់ស្លឹកត្រចៀក របស់ កីឡាករ Holyfield រួចមកនោះ។

យ៉ាងណាមិញ ក្នុងការជួបគ្នាលើកនេះ Tyson គាត់បាននិយាយថា គាត់ពិតជាចង់ជួប Evander គាត់ស្រលាញ់ Evander ហើយគាត់នឹងនៅតែមាន ទំនាក់ទំនងជាមួយគ្នា រហូតដល់ដង្ហើមចុងក្រោយ។ ចំណែក Holyfield គាត់ក៏បាននិយាយដែរថា វាពិតជាល្អខ្លាំងណាស់ ដែល Tyson អាចត្រឡប់មករក ផ្លូវដើរដ៏ត្រឹមត្រូវវិញបាន អាចទទួលស្គាល់នូវអ្វីដែលល្អ និង មិនល្អ ដែលគាត់បានធ្វើ និង ប្រព្រឹត្តកន្លងមក។

តើប្រិយមិត្តយល់យ៉ាងណាដែរ?


ដោយ សី

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]