ភ្នំពេញ៖ កញ្ញា ដេននី ក្វាន់ ដែលប្រិយមិត្តបានស្គាល់ថា ជាតារាសម្ដែងស្រី មួយរូបដែលនិយមស្ទាយ៍លេងខ្លួន តាមបែបស៊ិចស៊ី បញ្ចេញសាច់សខ្ជី។ ប៉ុន្តែ បើទោះបីជា មួយរយៈនេះមិនសូវលេចមុខមាត់ ក្នុងចង្កោមសិល្បៈក៏ពិតមែន តែនាងទទួលបាន ភាពជោគជ័យយ៉ាងខ្លាំង ក្នុងមុខជំនួញផ្ទាល់ខ្លួន ជាហេតុធ្វើឲ្យ ជីវភាពរបស់នាង កាន់តែកើនឡើងជាលំដាប់។

អ្វីដែលពិសេស ឃើញដេននី ក្វាន់ លេងខ្លួនស៊ិចស៊ីបែបនេះ តែតាមពិត តារាស្រីរូបនេះ មានទឹកចិត្តល្អប្រពៃ ថ្លៃថ្លាណាស់។ តាមរយៈគណនីហ្វេសប៊ុករបស់នាង តែងតែបង្ហោះរូបភាពបង្ហាញពី សកម្មភាពមនុស្សធម៌ ទៅកាន់ទុរគត៌ជន និងជនចាស់ជរាជាដើម។ ជាក់ស្ដែង កាលពីប៉ុន្មានម៉ោងមុននេះ ដេននី ក្វាន់ បានធ្វើនូវរឿងមួយ ដែលគួរឲ្យសរសើរ ទៅកាន់កីឡាករប្រដាល់ខ្មែរ ក្នុងក្លឹបកីឡាគុនខ្មែរមួយ។

គួរបញ្ជាក់ថា ដោយទឹកចិត្តអាណិតស្រលាញ់ ដែលនាងមានទៅលើកីឡាប្រដាល់ តារាស្រីនិយមភាពស៊ិចស៊ីរូបនេះ បាននាំយកនូវគ្រឿងឧបភោគបរិភោគ មានដូចជា អង្ករ ត្រីខ មីកំប៉ុង ភេសជ្ជៈ ព្រមទាំងថវិការមួយចំនួន ជូនដល់ក្លឹបកីឡាខ្មែរ «ឆ្មាសសែនសុខ»។

ក្នុងពេលនោះដែរ នាងក៏បានសួរនាំ សុខទុក្ខរបស់បងប្អូន កីឡាករទាំងនោះ ដែលនេះជាទង្វើមួយបង្ហាញពី វប្បធម៌ចែករំលែក និងការចេះជួយទុក្ខលំបាក គ្នាទៅវិញទៅមក ហើយជាសកម្មភាពដែល គួរយកគំរូតាមផងដែរ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

ដេននី ក្វាន់
ដេននី ក្វាន់
ដេននី ក្វាន់
ដេននី ក្វាន់ ពេលធ្វើសប្បុរសធម៌នាពេលកន្លងមក
ដេននី ក្វាន់ ពេលនាំយកអំណោយដល់ក្លឹបកីឡា
ដេននី ក្វាន់ ពេលនាំយកអំណោយដល់ក្លឹបកីឡា
ដេននី ក្វាន់ ពេលនាំយកអំណោយដល់ក្លឹបកីឡា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់