ភ្នំពេញ៖ ក្រុមហ៊ុន ALKSK Co.,Ltd និងក្រុមហ៊ុន ViPlus Dairy Pty Ltd បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាដៃគូសហការនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩នេះនៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ក្នុងគោលបំណងបង្ហាញពីវត្តមានជាផ្លូវការក្នុងការនាំចូល និងចែកចាយផលិតផលម្សៅទឹកដោះគោម៉ាក ViPlus របស់ប្រទេសអូស្ត្រាលីមកកាន់ប្រទេសកម្ពុជា។

ក្នុងពិធីចុះហត្ថលេខាសហការនេះ ក៏មានការចូលរួមជាកិតិ្តយសយ៉ាងខ្ពង់ខ្ពស់ លោក ពៅ ស៊ីណាល់ ប្រធានកម្មវិធីជាន់ខ្ពស់ សហប្រតិបត្តិការអភិវឌ្ឍន៍នៃស្ថានទូតអូស្ត្រាលី ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងរាជធានីភ្នំពេញ លោកស្រី លឹម កុលសិក្ខារ្យ នាយកគ្រប់គ្រងក្រុមហ៊ុន ALKSK លោក Christopher Mckiernan អគ្គនាយករងផ្នែកទីផ្សារនៃក្រុមហ៊ុន ViPlus Dairy Pty Ltd ពីប្រទេសអូស្ត្រាលី ដៃគូសហការ តំណាងក្រុមហ៊ុន និងបុគ្គលិកក្រុមហ៊ុនទំាងអស់។  

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាផ្លូវការ
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាផ្លូវការ
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាផ្លូវការ

លោកស្រី លឹម កុលសិក្ខារ្យ នាយកគ្រប់គ្រងក្រុមហ៊ុន ALKSK បានមានប្រសាសន៍ថា៖ 

“ពិធីចុះអនុស្សរណៈយោគយល់នេះ គឺជាកិច្ចព្រមព្រៀងចាប់ដៃគ្នា ដើម្បីធ្វើការសហការយ៉ាងស្អិតរមួតដើម្បីធានាឲ្យបាននូវផលិតផលម្សៅទឹកដោះគោ និងផលិតផលផ្សេងទៀត ប្រកបដោយគុណភាពខ្ពស់ តម្លៃសមរម្យ និងបំពេញតម្រូវការជាទីពេញចិត្តដល់អតិថិជនទូទាំងប្រទេសកម្ពុជា”។

លោកស្រីបានបន្ថែមថា៖ 

“ផលិតផលម្សៅទឹកដោះគោម៉ាក ViPlus ដែលក្រុមហ៊ុន ALKSK នឹងនាំចូលមកប្រទេសកម្ពុជា រួមមានម្សៅទឹកដោះគោ សម្រាប់កុមារ ស្រ្តីមានគភ៌ និងអ្នកមានជំងឺទឹកនោមផ្អែម នឹងជួយពង្រឹងសុខភាពដល់អ្នកប្រើប្រាស់តាមរយៈរូបមន្តរបស់ប្រទេសអូស្ត្រាលីប្រកបដោយសារធាតុចិញ្ចឹម បំប៉នដល់សុខភាព និងអាហាររូបត្ថម្ភដែលជាតម្រូវការចាំបាច់ទៅតាមប្រទេសនីមួយៗ”។
លោកស្រី លឹម កុលសិក្ខារ្យ
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាផ្លូវការ

លោក Christopher McKiernan អគ្គនាយករងផ្នែកទីផ្សារនៃក្រុមហ៊ុន ViPlus Dairy Pty Ltd ពីប្រទេសអូស្ត្រាលី បានមានប្រសាសន៍ថា៖ 

“ជាដំបូងយើងខ្ញុំសូមថ្លែងអំណរគុណដល់ភ្ញៀវកតិ្តយសដែលបានចូលរួមក្នុងកម្មវិធីថ្ងៃនេះ ហើយក្រុមហ៊ុន ViPlus ពិតជាមានទំនុកចិត្តចំពោះក្រុមហ៊ុនជាដៃគូ ALKSK ដែលនាំចូលនូវផលិតផលម្សៅទឹកដោះគោ ViPlus ផ្តាច់មុខគេពីប្រទេសអូស្ត្រាលីមកកាន់ប្រទេសកម្ពុជា ហើយជឿជាក់ថាម្សៅទឹកដោះគោនេះនឹងផ្តល់អត្ថប្រយោជន៍ច្រើនចំពោះអតិថិជនជាអ្នកប្រើប្រាស់របស់ខ្លួន”។

លោកបានបន្ថែមថា៖ 

“ផលិតផលម្រៅទឹកដោះគោ ViPlus ត្រូវបានផលិតនៅប្រទេសអូស្ត្រាលី ក្រោមស្តង់ដារខ្ពស់ ជាមួយនឹងការផ្តោតសំខាន់លើសុវត្ថិភាព គុណភាព និងអនាម័យខ្ពស់ដោយរាប់ចាប់តាំងពីវត្ថុធាតុដើមរហូតដល់ផលិតផលសម្រេច សម្រាប់ការផលិតក្នុងរយៈពេលជាង២០ឆ្នាំមកនេះ និងបានទទួលស្គាល់លើសុវត្ថិភាពលំដាប់ពិភពលោកទាំងម្សៅទឹកដោះគោសម្រាប់កុមារ មនុស្សពេញវ័យ និងមនុស្សចាស់”។
លោក Christopher McKiernan

លោកស្រី កុលសិក្ខារ្យ ក៏បានបន្ថែមថា លោកស្រីពិតជាមានសេចក្តីរីករាយ និងថ្លែងអំណរគុណដល់វត្តមានរបស់ភ្ញៀវកិត្តិយសចំពោះការចូលរួមក្នុងព្រឹត្តិការណ៍ដ៏ពិសេសនេះ ហើយសង្ឃឹមថាក្រុមហ៊ុននឹងបន្តសហការជាមួយវិនិយោគិនក្នុងការផលិត និងនាំចូលផលិតផលដែលមានគុណភាពបន្ថែមទៀត ដែលអាចផ្តល់ឱកាសការងារដល់ប្រជាជនកម្ពុជាក៏ដូចជាសេដ្ឋកិច្ចកម្ពុជាទាំងមូល។

គួរបញ្ជាក់ថា ក្រុមហ៊ុន ALKSK ជាក្រុមហ៊ុនដែលផ្តោតលើការនាំចូល និងចែកចាយផលិតផលផ្តាច់មុខទូទាំងប្រទេសកម្ពុជាពីបរទេសរួមមានប្រទេស ម៉ាឡេស៊ី ទួគី កូរ៉េ ចិន និងសហរដ្ឋអាមេរិច និងបង្កើតម៉ាកសញ្ញារបស់ខ្លួនជាច្រើនតាមរយៈម៉ាកសញ្ញាដើមពីប្រទេសម៉ាឡេស៊ី។ ហើយក្រុមហ៊ុនក៏បានរៀបចំការតាំងពិព័រណផលិតផលជាហូរហែរ ព្រមទាំងទទួលបានពានរង្វាន់ចំនួន២មកហើយគិតមកទល់បច្ចុប្បន្ននេះ។ ចំណែកក្រុមហ៊ុន ViPlus បានចាប់ផ្តើមដំណើរការតាំងពីឆ្នាំ១៨៩៣ មកដល់ពេលនេះ និងជាក្រុមហ៊ុនអូស្ត្រាលីដែលធ្លាប់ទទួលបានពានរង្វាន់ច្រើនលើផលិតផលរបស់ខ្លូនដូចជាការផលិតទឹកដោះគោដើម្បីផ្គត់ផ្គង់ប្រទេសចំនួន១៥ ៕ 

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាផ្លូវការ
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាផ្លូវការ
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាផ្លូវការ
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាផ្លូវការ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]