ម៉ាឡេស៊ី៖ ថ្មីៗកន្លងទៅនេះមានវីដេអូជាច្រើនបានបង្ហោះពេញបណ្ដាញសង្គមហ្វេសប៊ុក អំពីឪពុកម្ដាយបានយកគ្រឿងផាត់មុខ មកគូរជុំវិញរង្វង់ភ្នែករបស់កូនៗ ដើម្បីឲ្យពួកគេភ័យខ្លាចឈប់លេងទូរស័ព្ទទៀត។

នៅពេលដែលកូនចូលដំណេក ឪពុកម្ដាយបានយកគ្រឿងផាត់មុខមកគូរជុំវិញរង្វង់ភ្នែករបស់កូន។ ពេលដែលកូនក្រោកឡើងឃើញសភាពភ្នែកខ្មៅរបស់គេ ឪពុកម្ដាយប្រាប់មូលហេតុទៅកូនថា នេះបណ្ដាលមកពីលេងទូរស័ព្ទច្រើនពេក។ វីធីសាស្រ្តនេះ ធ្វើឲ្យក្មេងភ័យខ្លាចនិងឈប់លេងទូរស័ព្ទពិតមែន។

ក្មេងស្រីជនជាតិម៉ាឡេសុី

យោងតាមប្រភពពីទំព័រសុខភាពសាធារណៈនៃម៉ាឡេស៊ី (Public Health Malaysia) បានធ្វើការដាស់តឿនអាណាព្យាបាលទាំងអស់ឈប់ប្រើវិធីសាស្ត្រនេះទៅលើតទៅក្មេងទៀត។ គេបានពន្យល់ថា ការបន្លាចក្មេងធ្វើឲ្យភ័យខ្លាច អាចបណ្ដាលឲ្យក្មេងមានជំងឺផ្លូវចិត្តបាន។ ភាពភ័យខ្លាចប៉ះពាល់ដល់ចិត្ត ការគិត សុខភាព និងរាងកាយរបស់ក្មេងៗ ធ្វើឲ្យពួកគេបាត់បង់ភាពជឿជាក់ មិនហ៊ានសូម្បីតែនិយាយស្ដី។ នៅពេលដែលធំឡើង ក្មេងនោះនឹងមិនហ៊ានធ្វើអ្វីទាំងអស់ដោយសារសម្ពាធភាពភ័យខ្លាចដែលមានកាលនៅក្មេង។ ឪពុកម្ដាយគឺជាមនុស្សដែលកូនៗជឿទុកចិត្តបំផុត ដូច្នេះគួរតែប្រដៅទូន្មានអ្វីដែលជាការពិត៕

តើប្រិយមិត្តយល់ឃើញយ៉ាងណាដែរ? 

ក្មេងស្រីជនជាតិម៉ាឡេសុី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]