ភ្នំពេញ៖ ដំណើរស្វែងរករូបភាពដ៏អស្ចារ្យរបស់ក្រុមការងារ OPPO Photography Academy បានបញ្ចប់ទៅដោយភាពជោគជ័យ ដែលក្នុងនោះពូកគេបានបន្សល់នូវអនុស្សាវរីយ៍ជាច្រើនជាមួយគ្នា ជាមួយនឹងទិដ្ឋភាពប្លែកភ្នែក អារម្មណ៍ស្រស់ស្រាយជាមួយនឹងសម្រស់ធម្មជាតិសុទ្ធសាធ ហាក់ដូចជាការផ្លាស់ប្តូរបរិយាកាសពីទីក្រុងមួយរយៈដែរ និងអ្វីដែលកាន់តែពិសេសជាងនេះទៀត គឺពួកគេបានផ្តិតយករូបភាពដ៏ល្អឯកជាច្រើនសន្លឹកដែលទាក់ទងទៅនឹងចំណុចទាំងបី ដែលពួកគេធ្លាប់បានបង្ហើបជាសាធារណៈរួមមានរូបភាពនៃប្រាង្គប្រាសាទបុរាណខ្មែរ សម្រាស់ធម្មជាតិ និង ស្ថានភាពរស់នៅជាក់ស្តែងរបស់ប្រជាពលរដ្ឋខ្មែរនៅតាមតំបន់ដាច់ស្រយាល ដែលមានអក្សរកាត់ថា TEP (Temple, Environmental, People)។

រូបភាពបីសន្លឹកដែលក្រុមការងារ OPPO Photography Academy បានបញ្ចេញនៅពេលនេះលឺថាជាស្នាដៃរបស់លោក លោក គឹម សុវណ្ណា អ្នកជំនាញថតរូបបែបសិល្បៈច្នៃប្រឌិត និងអ្នកជំនាញថតរូបពីរនាក់ទៀត ដែលសហការគ្នាជាមួយនឹងក្រុមហ៊ុន OPPO ប្រចាំនៅកម្ពុជា។ អ្នកជំនាញថតរូបទាំងបីបាន បង្រៀនពីការថតរូបដោយទូរស័ព្ទទំនើប OPPO Reno និងថតរូបដោយកាមេរ៉ាធម្មតាផងដែរ ទៅដល់ក្រុមតារាតំណាងទូរស័ព្ទ OPPO និងអ្នកចូលរួមផ្សេងទៀត។ ពួកគេបានទៅដល់តំបន់ប្រាសាទកោះកេរ្តិ៍ ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ឡើងភ្នំបាក់ខែង និងទៅកាន់ដៃទន្លេសាបស្រុកកំពង់ភ្លុកជាដើម ដើម្បីផ្តិតយករូបភាពពិតជាក់ស្តែង ប្រកបដោយទេពកោសល្យច្នៃប្រឌិតខ្ពស់មកបង្ហាញជាសាធារណៈ ថាកូនខ្មែរអាចធ្វើបាន និងអាចធ្វើបានល្អទៀតផង គួរជាទីមោទកភាព។ 

រូបភាពថតដោយ លោក គឹម សុវណ្ណា
រូបភាពថតដោយ លោក គឹម សុវណ្ណា
រូបភាពថតដោយ លោក គឹម សុវណ្ណា

តាមរយៈរូបភាពបឋមបីសន្លឹកនេះ វាពិតជាបានចូលរួមចំណែកអន្ទងចិត្តកូនខ្មែរយើងឲ្យកាន់តែស្រលាញ់វប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ដ៏ល្អផូរផង់ដែលបន្សល់ទុកដោយបុព្វបុរសខ្មែរយើងកាន់តែខ្លាំងថែមទៀត។ ដូចអ្វីដែលក្រុមហ៊ុន OPPO ធ្លាប់បានលើកឡើងមែន គឺពួកគេនឹងចូលរួមចំណែកតូចមួយក្នុងការផ្សព្វផ្សាយរូបភាពវប្បធម៌ខ្មែរដែលមិនអាចកាត់ថ្លៃបានទាំងនៅក្នុងស្រុក និងនៅលើឆាកអន្តរជាតិ ឲ្យទាល់តែបានតាមរយៈសមាគមផ្លូវការ OPPO Photography Academy មួយនេះ។

ម្យ៉ាងវិញទៀតសមាគមនេះ គឺមានសុទិដ្ឋិនិយម មិនត្រឹមតែជួយលើកស្ទួយស្នាដៃអ្នកជំនាញថតរូបកម្ពុជាប៉ុណ្ណោះទេ ពួកគេនឹងជួយបណ្តុះបណ្តាលដល់យុវជនខ្មែរជំនាន់ក្រោយដែលស្រលាញ់ការថតរូប មានឆន្ទៈថតរូបពិតប្រាកដ ដើម្បីទទួលបានឱកាសផ្សព្វផ្សាយរូបថតដែលជាស្នាដៃរបស់ពួកគេទៅកាន់ពិភពលោកឲ្យកាន់តែទូលំទូលាយ ដូច្នេះបងប្អូនដែលចូលចិត្តថតរូបនៅចាំអីទៀតចូលទៅកាន់ Page ផ្លូវការនេះទាំងអស់គ្នាទៅ ដើម្បីទទូលបានចំណេះដឹង និងបទពិសោធន៍ថ្មីៗបន្ថែមពីក្រុមអ្នកជំនាញថតរូបមួយនេះ https://www.facebook.com/oppoacademykh/៕    

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]