ចិន៖ កាលពីពេលថ្មីៗនេះ អ្នកនិយមប្រើប្រាស់បណ្តាញសង្គមនៅក្នុងប្រទេសចិននាំគ្នារិះគន់យ៉ាងខ្លាំង និងបញ្ចេញមតិយោបល់តាមគំនិតរៀងៗខ្លួន ទៅលើវីដេអូពាណិជ្ជកម្មមួយរបស់KFC ដែលមានលក្ខណៈស្រដៀងទៅនឹងវីដេអូចម្រៀងបទ «DDU-DU DDU-DU» របស់ក្រុមចម្រៀងនារីកូរ៉េBLACKPINK ស្ទើរតែទាំងស្រុង។

ដោយយោងតាមវីដេអូពាណិជ្ជកម្មរយៈពេលជិត១នាទីឃើញថា ពិតជាមានភាពស្រដៀងគ្នាយ៉ាងពិតប្រាកដមែន។ ដោយការរៀបចំឆាក និងប្លង់មួយចំនួនមើលហើយធ្វើឲ្យគ្រប់គ្នានឹកឃើញដល់បទ «DDU-DU DDU-DU» តែម្តង។

ក្រៅពីនេះថែមទាំងមានអ្នកប្រើប្រាស់បណ្តាញសង្គមចំនួនទៀតនិយាយថា វីដេអូពាណិជ្ជកម្មនេះមិនត្រឹមតែដូចបទDDU-DU DDU-DU ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្រដៀងនឹងបទ«Whitsle» របស់BLACKPINK និងបទ«Fancy» របស់TWICE ទៀតផង។

យ៉ាងណាមិញ ទោះបីជាមាន អ្នកចេញមករិះគន់ច្រើនក៏ពិតមែន ប៉ុន្តែខាងក្រុមហ៊ុនKFCប្រចាំប្រទេសចិន នៅមិនទាន់ចេញមុខមកបកស្រាយ ឬមានប្រតិកម្មទាក់ទងនឹងរឿងទាំងនេះនៅឡើយទេ៕

ចង់ជ្រាបកាន់តែច្បាស់ថា វីដេអូទាំងពីរស្រដៀងគ្នាកម្រិតណានោះ តោះ!ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖  

រូបភាពនៅក្នុងវីដេអូពាណិជ្ជកម្ម
រូបភាពនៅក្នុងវីដេអូបទចម្រៀង
រូបភាពនៅក្នុងវីដេអូពាណិជ្ជកម្ម
រូបភាពនៅក្នុងវីដេអូបទចម្រៀង
រូបភាពនៅក្នុងវីដេអូពាណិជ្ជកម្ម
រូបភាពនៅក្នុងវីដេអូបទចម្រៀង
រូបភាពនៅក្នុងវីដេអូពាណិជ្ជកម្ម
រូបភាពនៅក្នុងវីដេអូបទចម្រៀង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]