ភ្នំពេញ៖ នៅក្នុងវង្វង់សិល្បៈនេះ តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាពកញ្ញសុខ ពិសី តែងតែធ្វើការផ្លាស់ប្តូរខ្លួនពីមួយថ្ងៃទៅមួយថ្ងៃយ៉ាងគួរឲ្យសរសើរ និងកាន់តែស្រស់ស្អាតខ្លាំងឡើងធ្វើឲ្យហ្វេនស្រលាញ់ និងចង់ធ្វើតាមនាងគ្រប់គ្នាតែម្តង។

យ៉ាងណាមិញបើក្រឡេកទៅអតីតកាល ក៏មិនខុសពីបច្ចុប្បន្នប៉ុន្មានដែល ដោយតារាស្រីរូបនេះបានធ្វើការធ្វើខ្លួនយ៉ាងស្រស់ស្អាតជាមួយនឹងការប្តូរម៉ូតសក់ជាច្រើនយ៉ាងគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង។ តែអ្វីដែលគួរឲ្យសរសើរនោះគឺ ម៉ូតសក់ជាច្រើនរបស់នាងកាលពីជាច្រើនឆ្នាំមុន គឺតែងតែមានហ្វេនធ្វើតាមជានិច្ច។

ដោយក្នុងនោះម៉ូតសក់របស់នាងមានច្រើន មានទាំងចង់បូ ដាក់សក់សេះ និងទម្រាក់បែបស្ទាយ៍ប្លែកៗជាច្រើនគួរឲ្យចាប់អារម្មណ៍តែម្តង ស្របពេលដែលរូបភាពកាលពីជាច្រើនច្រើនមុនរបស់នាង បានលេចឡើងជាថ្មីម្តងទៀត។

ក្រោយពីបានឃើញបែបនេះ បណ្តាអ្នកគាំទ្រជាច្រើនសរសើរដល់នាងគ្រប់គ្នា ដែលជាតារាស្រីមួយរូបដែលលេងស្ទាយ៍តែងខ្លួនខ្លាំង រហូតធ្វើឲ្យអ្នកគាំទ្រដែលស្រលាញ់នាងបាននាំគ្នាធ្វើតាមបែបនេះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

កញ្ញសុខ ពិសី
កញ្ញសុខ ពិសី
កញ្ញសុខ ពិសី កាលពីមុន
កញ្ញសុខ ពិសី កាលពីមុន
កញ្ញសុខ ពិសី កាលពីមុន
កញ្ញសុខ ពិសី កាលពីមុន
កញ្ញសុខ ពិសី កាលពីមុន
កញ្ញសុខ ពិសី កាលពីមុន
កញ្ញសុខ ពិសី កាលពីមុន
កញ្ញសុខ ពិសី កាលពីមុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ ពិសី