កូរ៉េខាងត្បូង ៖ នៅខណៈពេលដែល BTS ធ្វើដំណើរត្រលប់មកកាន់ប្រទេសកូរ៉េវិញ បន្ទាប់ពីបញ្ចប់ការប្រគំតន្រ្ តីនៅឯប្រទេសជប៉ុន កាលពីថ្ងៃម្សិលមិញនេះ ក្រុមអ្នកគាំទ្របានបង្ហាញចំណាប់អារម្មណ៍ថ្មីមួយ ទៅលើកម្លោះសង្ហាទាំង២ របស់ក្រុមនេះគឺ V និង Jimin បន្ទាប់ពីសង្កេតឃើញ ចំណុចផ្ទុយគ្នាមួយចំនួនរបស់ពួកគេ។

ជាការពិតណាស់ ក្រុមអ្នកគាំទ្រសុទ្ធតែបានដឹងថា អ្នកកម្លោះទាំង២នាក់នេះ ជាមិត្តល្អជាមួយគ្នាតាំងពីនៅរៀនវិទ្យាល័យ ប៉ុន្តែភាពស្និទ្ធស្នាល មិនបានធ្វើឲ្យពួកគេផ្លាស់ប្ដូរស្ទីល និងចំណូលចិត្តទៅជាដួចគ្នាឡើយ។ ផ្ទុយទៅវិញ Jimin នៅតែជាបុរសដែលចូលចិត្តលេងខ្លួនបែបទាន់សម័យ មើលទៅសិចស៊ី និងទាក់ទាញចិត្ត។

ចំណែក V ក៏នៅតែដូចដើម ស្ទីលតែងខ្លួនចម្លែកៗ ខោជើងធំៗ អាវស្តើងរលុងៗ ជាមួយនិងស្បែកជើងស៊កធំៗ ធ្វើឲ្យលោកមានអារម្មណ៍ថាងាយស្រួលស្លៀក និងមានផាសុកភាព។

ទោះបីពេលដែលមិនញញឹម ទឹកមុខ V មើលទៅដូចជាកាចបន្តិច ប៉ុន្តែតារាប្រុសរូបនេះ កម្រនឹងធ្វើមុខស្មើណាស់ ពោលគឺលោកជាមនុស្សទន់ភ្លន់ ចូលចិត្តញញឹមពព្រាយ បង្ហាញអារម្មណ៍អឹមអៀមចេញមកមិនឈប់ នៅពេលដែលមានមនុស្សពោលសរសើរ។

ចំណុចពិសេសៗជាច្រើនយ៉ាង របស់ពួកគេទាំងនេះហើយ ធ្វើឲ្យអ្នកគាំទ្រលង់ស្នេហ៍ដកចិត្តមិនរួច រហូតពិបាកនឹងសម្រេចចិត្ត ប្រសិនបើឲ្យរើសថា តើអ្នកណាសង្ហាជាងអ្នកណា ព្រោះតែពួកគេមានចំណុចល្អរៀងៗខ្លួន៕

យ៉ាងណាមិញ សម្រាប់ប្រិយមិត្ត តើម្នាក់ណាជាបុរសក្នុងសុបិនរបស់អ្នក ក្នុងចំណោមពួកគេទាំង២?

តោះមកទស្សនារូបភាពខាងក្រោម ៖ 

រូបភាព V
រូបភាព V
រូបភាព V
រូបភាព Jimin
រូបភាព Jimin
រូបភាព Jimin

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]