កូរ៉េខាងត្បូង៖ ប្រិយមិត្តដែលនិយម តាមដានទស្សនា ខ្សែភាគយន្តភាគកូរ៉េ និងជាអ្នកគាំទ្រវិស័យK-Pop ប្រាកដជាបានជ្រាប យ៉ាងច្បាសអំពី តារាស្រីតូចច្រឡឹង Yoona ដែលមានសន្ទុះការគាំទ្រយ៉ាងខ្លាំង ពីមិត្តៗយុវវ័យ ទាំងក្នុងនិងក្រៅស្រុកតែម្ដង។

ជាពិសេស ហេតុផលដែល Yoona អាចឆាបយកបេះដូង ពីហ្វេនៗបានមិនតិចនាក់ គឺដោយសារតែ សម្រស់ដ៏លេចធ្លោ និងគួរឲ្យទាក់ទាញ របស់នាងតែម្ដង។ ទន្ទឹមនេះដែរ តារាកូរ៉េស្រីរូបនេះ តែងតែមានស្ទាយ៍តុបតែងខ្លួន និងសម្លៀកបំពាក់មើលទៅគួរឲ្យស្រលាញ់ និងទាន់សម័យយ៉ាងខ្លាំង។

ស្រាប់តែ កាលពីម្សិលមិញ Yoona បានលេចវត្តមាន ក្នុងកម្មវិធីសន្និសីទសារពត៌មាននៃភាពយន្តមួយ ដែលជាការសម្ដែងផ្ទាល់ រវាងនាងរួមនឹងលោក Jo Jung suk។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះគឺ នាងបានធ្វើឲ្យហ្វេនៗ ភ្ញាក់ផ្អើលគ្រប់គ្នា ជាមួយស្ទាយ៍តុបតែងខ្លួនដ៏សាមញ្ញរបស់នាង ដែលមើលទៅមានលក្ខណៈខុសប្លែក ពីរាល់ដង។

ក្នុងពេលនោះដែរ Yoona បានជ្រើសរើស ការស្លៀកក្នុងរ៉ូបមាន សភាពវែង ប៉ោងៗ រលុងៗពីរឈុត អមជាមួយម៉ូតសក់ និងការផាត់មុខបែបសាមញ្ញបំផុត។ ប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយ Yoona នូវតែជាតារាស្រី ដ៏ស្រស់ស្អាតបំផុតសម្រាប់ហ្វេនៗ និងត្រូវបានអ្នករាល់គ្នាសរសើរថា មានសម្រស់ក្មេងជាងវ័យ មិនសាកសមនឹងអាយុ២៩ឆ្នាំ នោះទេ៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖ 

Yoona
Yoona
Yoona
Yoona
Yoona
Yoona ពេលស្លៀករ៉ូបរលុងៗ
Yoona ពេលស្លៀករ៉ូបរលុងៗ
Yoona ពេលស្លៀករ៉ូបរលុងៗ
Yoona ពេលស្លៀករ៉ូបរលុងៗ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]