ទីក្រុងឡុងដ៏៖ កូនស្រីភ្លោះដែលមានក្បាលជាប់គ្នា ទីបំផុតត្រូវបានវះកាត់ចេញពីគ្នាហើយ បន្ទាប់ពីមានការស្រាវជ្រាវអស់រយៈពេល៥ខែរួចមក។

យោងតាមប្រភពបានឲ្យដឹងថា កូនភ្លោះទាំងពីរនាក់នេះមានឈ្មោះថា សាហ្វា និង ម៉ាវ៉ា។ មុនធ្វើការវះកាត់ ក្រុមវេជ្ជបណ្ឌិតបានចំណាយពេលសិក្សាស្រាវជ្រាវយ៉ាងល្អិតល្អន់ និងប្រើប្រាស់ខួរក្បាលគំរូបែប 3D ដើម្បីអនុវត្តជាមុន។ ក្នុងការវះកាត់បំបែកកូនភ្លោះចេញពីគ្នា គឺមានវេជ្ជបណ្ឌិតប្រមាណ១០០នាក់ និងចំណាយពេលអស់៥០ម៉ោង។ អំឡុងពេលវះកាត់ វេជ្ជបណ្ដិតបានគិតថា ម៉ាវ៉ា ត្រូវបាត់បង់ជីវិតទៅហើយ ដោយសារសម្ពាធឈាមរបស់នាងធ្លាក់ចុះយ៉ាងខ្លាំង។

កូនស្រីភ្លោះទាំងពីរមុនវះកាត់

បន្ទាប់ពីទទួលបានការវះកាត់ជោគជ័យ កូនស្រីភ្លោះទាំងពីរមានសុខភាពល្អ កំពុងរស់នៅជាមួយម្ដាយ លោកតា និងពូរបស់ពួកគេក្នុងទីក្រុងឡុងដ៏។ ប៉ារបស់កូនស្រីភ្លោះទាំងពីរបានស្លាប់បាត់បង់ជីវិតដោយសារគាំងបេះដូង តាំងពីពួកគេនៅក្នុងផ្ទៃម្ដាយម្ល៉េះ។

ក្រោយទទួលបានការវះកាត់

ម្ដាយរបស់កូនស្រីភ្លោះបានប្រាប់ប្រភពថា « ក្រុមគ្រួសារខ្ញុំពិតជាដឹងគុណចំពោះវេជ្ជបណ្ឌិត និងក្រុមការងារទាំងអស់ណាស់។ ខ្ញុំពិតជាអរគុណនូវអ្វីគ្រប់យ៉ាងដែលពួកគេបានព្យាយាមសម្រាប់កូនស្រីភ្លោះរបស់ខ្ញុំ»៕

ក្រោយទទួលបានការវះកាត់
ក្រោយទទួលបានការវះកាត់
ក្រោយទទួលបានការវះកាត់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]