កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី១៧ ខែកក្កដានេះ អតីតអគ្គនាយកនៃផលិតកម្មYG Entertainment-Yang Hyun Suk ត្រូវបានប៉ូលីសកោះហៅជាផ្លូវការ ពីបទសម្របសម្រួល អំពើពេស្យាចារ ដល់អ្នកវិនិយោគបរទេស ។

កាលពីថ្ងៃទី២៦ ខែមិថុនា កន្លងទៅYG ត្រូវបានកោះហៅឲ្យចូលបកស្រាយបំភ្លឺ រហូតដល់ទៅ​៩ម៉ោង អំពីរឿងរ៉ាវដែលបានកើតឡើង កាលពីខែកញ្ញា ឆ្នាំ២០១៤ នៅពេលដែលរូបលោកបាននាំ មនុស្ស​ស្រីពេញវ័យពីក្នុងវិស័យសិល្បៈ ទៅដើរកម្សាន្តនៅបែកអឺរ៉ុប ក្នុងខែតុលា ឆ្នាំ២០១៤ ជាមួយនឹងអ្នកវិនិយោគមាន ទ្រព្យសម្បត្តិទាំងអស់នោះ។

យោងតាមការចោទប្រកាន់ ពេលនេះខាងប៉ូលីសបានកោះហៅ អតីតអគ្គនាយកនៃផលិតកម្មYG Entertainment-Yang Hyun Suk រួមជាមួយមនុស្សស្រី២នាក់ ក៏ដូចជាអ្នកវិនិយោគបរទេស ដែលពាក់ព័ន្ធអំពើ​ពេស្យាចារទាំងនោះ ដើម្បីចូលខ្លួនធ្វើការបកស្រាយបំភ្លឺ។

យោងតាមការរាយការណ៍ របស់ប៉ូលីសបានឲ្យដឹងថា តាមការរាយការណ៍កាលពីខែកញ្ញា ឆ្នាំ២០១៤កន្លងមក យើងមានភស្តុតាងដែលបញ្ជាក់ថា អតីតអគ្គនាយកនៃផលិតកម្មYG Entertainment-Yang Hyun ពិតបានបង្ហាញវត្តមាននៅ ទីតាំងដែលមានសេវាជួញដូរ ផ្លូវភេទទាំង​នោះមែន។ ហើយមានមនុស្សស្រីមួយចំនួន ត្រូវបានពួកគេសម្របសម្រួល​ ទៅ​ឲ្យ​ឈ្មួញនៅបែកអឺរ៉ុប។

ខាងប៉ូលីសបានលើកឡើងបន្ថែមទៀត​ថា “បន្ទាប់ពីវិភាគលើភស្តុតាង ឯកសារ ក៏ដូចជាការសាកសួរ ទាំងនោះហើយ ពួកយើងក៏បានកោះហៅ លោកYang Hyun Suk ដោយផ្អែកលើចំណុចសង្ស័យមួយចំនួន ហើយពួកយើងនឹងចាប់ផ្តើមធ្វើការស៊ើបអង្កេត បន្ថែមទៀត​លើករណីនេះ” ៕ 

តើប្រិយមិត្ត យល់យ៉ាងណាដែរ?

Yang Hyun Suk
Yang Hyun Suk
Yang Hyun Suk
Yang Hyun Suk

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]