ភ្នំពេញ៖ ដូចប្រិយមិត្តជាច្រើនបានដឹងហើយថា កាលពីពេលថ្មីៗនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយស្ងាត់ៗតារាកំប្លែងស្រីដ៏មានប្រជាប្រិយភាព អ្នកនាងខ្ញុង បានប្រកាសជាសាធារណៈជាមួយនឹងធៀបការ ដែលនឹងចូលរោងក្នុងពេលឆាប់ៗខាងមុខនេះ។
ដែលក្នុងនោះអ្នកទាំងពីរបានខំប្រឹងទាំងថ្ងៃនឹងយប់ រកស៊ីផងធ្វើការសិល្បៈផងរកពេលសម្រាកមិនចង់បាន រហូតសម្រេចចូលរោងការធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតជារំភើបដល់ពួកគេយ៉ាងខ្លាំង។
តែមិនបានប៉ុន្មានផង ស្រាប់តែកាលពីពេលថ្មីៗនេះ តារាស្រីរូបនេះបានធ្វើការបង្ហោះរូបភាពអនាគតស្វាមី ដែលកំពុងតែជួបបញ្ហារបួសជើង ផងដែរ។
ជាមួយគ្នានេះដែរ តារាស្រីរូបនេះពិតជាព្រួយបារម្ភយ៉ាងខ្លាំងចំពោះអនាគតស្វាមី ដែលមកជួបរឿងបែបនេះ ត្រូវគ្រិចជើងដើរមិនចង់រួចយ៉ាងដូច្នោះដែរ។ ក្រោយពីមានបញ្ហាបែបនេះ តារាប្រុសរូបនេះ ក៏មានអនាគតភរិយាដ៏ពូកែ មើលថែយ៉ាងដិតដល់ យ៉ាងគួរឲ្យសរសើរផងដែរ៕
សូមទស្សនារូបភាពខាងក្រោមនេះ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]