បរទេស៖ ជាដំណឹងមួយដែលធ្វើឲ្យអ្នកគាំទ្រតារាសម្តែង និងតារាចម្រៀងវ័យ១៧ឆ្នាំ លោកKim Samuel មានភាពតក់ស្លុតយ៉ាងខ្លាំង ក្រោយដឹងថាលោកប៉ារបស់តារាសប្រុសរូបនេះ គឺលោកJose Arredondo បានស្លាប់បាត់បង់ជីវិត។

គួរឲ្យដឹងផងដែរ លោកJose Arredondo មានវ័យ៥៨ឆ្នាំ ជាម្ចាស់ក្រុមហ៊ុន Family Motors Auto Group ត្រូវបានគេសម្លាប់ នៅផ្ទះលំហែរបស់លោក ក្នុងទីក្រុងCabo San Lucas ប្រទេសម៉ិចស៊ីកូ។

ទៀតសោតក្រោយពីបានដឹងដំណឹងនេះ សារព័ត៌មានរបស់ប្រទេសកូរ៉េខាងត្បូង បានព្យាយាមទាក់ទងទៅផលិតកម្មBrave Entertainment ដើម្បីចង់សាកសួរលោកKim Samuel លម្អិតជុំវិញករណីដែលបានកើតឡើងលើលោកប៉ារបស់លោក។ ប៉ុន្តែគួរឲ្យសោកស្តាយព្រោះពេលនេះ Kim Samuel និងផលិតកម្មកំពុងតែរឿងប្តឹងផ្តល់គ្នា។

ដោយកាលពីខែមិថុនាកន្លងមក តារាប្រុសវ័យក្មេងរូបនេះ បានរកមេធាវីដើម្បីដាក់ពាក្យប្តឹងសុំបញ្ឈប់កិច្ចសន្យាជាមួយផលិតកម្ម ដោយលើកហេតុផលថាលោកត្រូវបានគេបង្ខំឲ្យធ្វើការងារដើម្បីផ្សាយពាណិជ្ជកម្មឲ្យ មុខជំនួញរបស់ម្ចាស់ផលិតកម្ម។

យ៉ាងណាមិញមូលហេតុច្បាស់លាស់ទាក់ទងនឹងការស្លាប់របស់លោកJose Arredondo មិនទាន់បានបង្ហាញទៅឡើយទេ។ ដោយឡែកយោងតាមប្រភពព័ត៌មានក្រៅស្រុកផ្សេងទៀតបានឲ្យដឹង ពេលនេះក្រុមគ្រួសាររបស់Kim Samuel កំពុងរៀបចំពិធីបុណ្យសពរបស់លោកប៉ារបស់ខ្លួន និងមានអ្នកគាំទ្រជាច្រើនចូលរួមរំលែកទុក្ខផងដែរ។

នេះជាដំណឹងមួយដែលធ្វើឲ្យមនុស្សស្ទើរតែទូទាំងពិភពលោកមានការភ្ងាក់ផ្អើលយ៉ាងខ្លាំង ព្រោះលោកJose Arredondo ជាបុគ្គលមួយរូបដែលមានឈ្មោះល្បីល្បាញនៅក្នុងសង្គម ហើយថែមទាំងជាលោកប៉ារបស់តារាដ៏ល្បីប្រចាំប្រទេសកូរ៉េទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖  

Kim Samuel
Kim Samuel
Kim Samuel
លោកJose Arredondo
លោកJose Arredondo
Kim Samuel និងគ្រួសារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]