បរទេស៖ ជាទូទៅមនុស្សភាគច្រើន តែងគិតថាបុរសគឺជាមនុស្សដែលចូលចិត្តមើលរឿងអាសអាភាស និងរូបអាក្រាតច្រើនជាងនារី ហើយមូលហេតុមួយក្នុងចំណោមមូលហេតុផ្សេងទៀតនោះ គឺមកពីខួរក្បាលរបស់បុរសមានប្រតិកម្មទំនោរទៅនឹងរឿងអាសអាភាស និងរូបអាក្រាតច្រើនជាងនារី។ ប៉ុន្តែឥឡូវនេះ ការសិក្សាថ្មីបានបង្ហាញថា ជាក់ស្តែងខួរក្បាលមនុស្សស្រីមានប្រតិកម្មទៅនឹងរឿងអាសអាភាស និងរូបអាក្រាត ដូចគ្នាទៅនឹងខួរក្បាលបុរសដែរ។

រូបតំណាង

យោងតាមការស្កេន MRI បានបង្ហាញថា ខួរក្បាលនារី និងខួរក្បាលបុរសគឺមានប្រតិកម្មដូចគ្នាចំពោះរូបនិងវីដេអូអាក្រាត។

លោកវេជ្ជបណ្ឌិត Hamid Noori ជាអ្នកដឹកនាំការសិក្សាស្រាវជ្រាវនេះបាននិយាយថា៖

«ការសិក្សារបស់យើងគ្រាន់តែចង់ Challenge គំនិតរបស់សាធារណជនទូទៅ កុំឱ្យយល់ច្រឡំថាបុរសចូលចិត្តរឿងផ្លូវភេទច្រើនជាងនារី។ ជាក់ស្តែងមិនថាបុរស ឬនារីនោះទេ សុទ្ធសឹងតែមានការគិតចំពោះរឿងផ្លូវភេទដូចគ្នា។»
«ការសិក្សារបស់យើងប្រើប្រាស់ទិន្នន័យដោយស្កេន MRI ចេញពីមនុស្សចំនួន ១,៨៥០នាក់ ដែលមានសុខភាពល្អ និងច្របាច់បញ្ចូលគ្នាពីការសិក្សាចំនួន ៦១ផ្សេងទៀត ហើយបានរកឃើញថា ជាក់ស្តែងខួរក្បាលនារីនិងខួរក្បាលបុរស គឺមានប្រតិកម្មដូចគ្នាពាក់ព័ន្ធទៅនឹងរឿងអាសអាភាសនិងរូបអាក្រាត។»
រូបថតខួរក្បាលចេញពីការស្កេន​ MRI
រូបថតខួរក្បាលចេញពីការស្កេន​ MRI

ដូច្នេះ សូមអ្នករាល់គ្នាកុំយល់ច្រឡំថា មានតែបុរសម្នាក់ប៉ុណ្ណោះដែលតែងតែគិតរឿងផ្លូវភេទនោះ។ ជាក់ស្តែង មិនថាបុរស ឬនារីនោះទេ សុទ្ធសឹងតែគិតរឿងផ្លូវភេទដូចគ្នា នៅពេលដែលពួកគេពេញវ័យនោះ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

ការស្កេន​ MRI
ការស្កេន​ MRI

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]