កូរ៉េខាងត្បូង ៖ តារាប្រុសរូបសង្ហាដែលមានឈ្មោះថា ONE ត្រូវបានគេស្គាល់ថាជា Rapper ជាតារាសម្ដែង និងអ្នកនិពន្ធចម្រៀងល្បីរបស់ផលិតកម្ម YG លោកស្រាប់តែប្រកាសចាកចេញពីផលិតកម្ម នៅក្នុងបទសម្ភាសន៍មួយ កាលពីពេលថ្មីៗកន្លងទៅនេះ។

ONE បានបង្ហើបផងដែរថា ហេតុផលដែលលោកចូលរួមជាមួយផលិតកម្ម YG គឺដើម្បីបង្កើតសមត្ថភាពលើផ្នែកតន្ត្រី។ ប៉ុន្តែពេលនេះ ONE បានបង្ហាញថា ផែនការរបស់លោក គឺនឹងបង្កើតភ្នាក់ងារមួយដោយខ្លួនឯង និងតែម្នាក់ឯង ដើម្បីចេញផ្សាយចម្រៀងរបស់ខ្លួនឯងតែម្ដង។

គួរបញ្ជាក់ផងដែរថា ONE ត្រូវបានផលិតកម្ម YG បើកផ្លូវឲ្យក្លាយជាតារាសម្តែង ដែលមានសកម្មភាពជាហូហែ ក្នុងរឿងភាគល្បីៗជាច្រើន និងចេញអាល់ប៊ុមចម្រៀងបានមួយ កាលពីកំឡុងខែកក្កដាឆ្នាំ២០១៧៕

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព ONE
រូបភាព ONEវ
រូបភាព ONE
រូបភាព ONE

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]