កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ តារាចម្រៀងស្រីទោលល្បីឈ្មោះ IU បានបង្ហើបប្រាប់ពីតិកនិច នៃការថតរូបសម្រាប់អ្នកដែលមានកម្ពស់ទាបៗ ថាតើគួរតែថតរបៀបណា ទើបមើលទៅឃើញដូចខ្ពស់កម្ពស់១៨០Cm បើសិនជាយើងប្រើទូរស័ព្ទដៃសម្រាប់ថត។

គួរឲ្យដឹងថា តាមរយៈវីដេអូVLOG របស់ IU ដែលនាងបានបង្ហោះ នៅលើគណនីយូធូបផ្ទាល់ខ្លួនរបស់នាង នាពេលថ្មីៗនេះ ដែលបានបង្ហាញឲ្យឃើញ ពីសកម្មភាពថតឈុតឆាកក្រៅឆាក ក្នុងអំឡុងពេលដែលនាងកំពុងថតខ្សែភាពយន្តថ្មីរឿង «Hotel Del Luna» ក្នុងនោះនាអំឡុងពេលសម្រាក IU ក៏បានឆ្លៀតពេលទៅថតរូបផ្ទាល់ខ្លួនលេងៗ នៅឯជិតជញ្ចាំងគំនូរមួយ ដោយមានបុគ្គលិកជួយថតរូបឲ្យ។

ហើយខណៈនោះផងដែរ IU ក៏បានពន្យល់ប្រាប់ពីវិធីថតរូប ថាបើសិនជាយើងចង់ថតរូបខ្លួនឯង ឲ្យឃើញខ្ពស់ដូចជា ១៨០cm នោះ អ្នកត្រូវឲ្យអ្នកដែលថតរូបឲ្យអ្នក ត្រូវបន្ទន់ខ្លួន និងឈានជើងមួយជំហ៊ានទៅខាងមុខ ដាក់ទូរស័ព្ទដៃនៅចំណុចទីតាំងនៅលើក្បាលពោះ ដូចរូបខាងក្រោម រួចហើយក៏ធ្វើការចុចថត ជាការស្រេច។

យ៉ាងណាមិញ យើងសង្កេតឃើញថា រូបថតនីមួយៗរបស់ IU គឺចេញមកពិតជាមានភាពស្រស់ស្អាត ហើយទាំងនេះគឺជាតិតិចនិកនៃការថតរូបមួយចំនួន ដែលIU បានចែករំលែកទៅកាន់អ្នកគាំទ្ររបស់នាងផងដែរ ជាពិសេសគឺអ្នកដែលមាកម្ពស់ទាបតែម្តង៕  

តារាចម្រៀងទោល IU
តារាចម្រៀងទោល IU ប្រាប់ពីតិកនិចថតរូប
តារាចម្រៀងទោល IU ប្រាប់ពីតិកនិចថតរូប
តារាចម្រៀងទោល IU ប្រាប់ពីតិកនិចថតរូប
តារាចម្រៀងទោល IU ប្រាប់ពីតិកនិចថតរូប
តារាចម្រៀងទោល IU ប្រាប់ពីតិកនិចថតរូប
តារាចម្រៀងទោល IU ប្រាប់ពីតិកនិចថតរូប
តារាចម្រៀងទោល IU
តារាចម្រៀងទោល IU
តារាចម្រៀងទោល IU

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]